ភ្នំពេញ —
ក្រោមការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅប្រទេសកម្ពុជាបានសម្ពោធជាផ្លូវការនូវគម្រោងនៃការបង្កើតថ្មីនៃកិច្ចការអភិវឌ្ឍន៍ ឬ Development Innovations នៅព្រឹកថ្ងៃអង្គារនេះ។
នេះគឺជាគម្រោងរយៈពេល៣ឆ្នាំនេះ ដែលនឹងបើកឱកាសដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនធ្វើការសិក្សា ស្វែងយល់ និងស្រាវជ្រាវផ្នែកព័ត៌មានវិទ្យា រួមទាំងជួបជុំគ្នាដើម្បីលើកឡើងពីបញ្ហាសង្គមផ្សេងៗ តាមរយៈបច្ចេកវិទ្យា។ ពួកគេអាចមកធ្វើកិច្ចការរបស់ពួកគេនៅក្នុងអគារមួយកម្ពស់បីជាន់ ដោយអត់គិតថ្លៃ និងអាចចេញចូលដោយសេរី។ អគារនេះមានទីតាំងនៅជិតវត្តសន្សំកុសល្យ នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
គម្រោងនេះក៏នឹងធ្វើការសហការជាមួយសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ដែលចង់លើកឡើងនូវបញ្ហាសង្គមនានា និងស្វែងរកការដោះស្រាយបញ្ហាទាំងនោះ។
លោកហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ក្នុងពិធីបើកសម្ពោធនេះ ដោយចាត់ទុកថា ការប្រើប្រាស់ព័ត៌មានវិទ្យាមានសារៈប្រយោជន៍ និងមានឥទ្ធិពលក្នុងការចែករំលែកចំណេះដឹង និងព័ត៌មាន ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា។
«គម្រោងនៃកិច្ចការអភិវឌ្ឍន៍បាននាំយកអ្នកជំនាញមកពីកន្លែងផ្សេងៗ មកកាន់កន្លែងតែមួយដើម្បីធ្វើការជាមួយគ្នា ដើម្បីលើកឡើងពីបញ្ហា ហើយស្វែងរកដំណោះស្រាយលើបញ្ហាទាំងនោះ ដើម្បីជាការប្រសើរឡើងនៃសង្គម»។
លោកស្រីហ្គេតា ហ្គីសហាវស៍ (Greta Greathouse) ប្រធានក្រុមគម្រោង Development Innovations ថ្លែងថា គោលដៅសំខាន់នៃគម្រោងការបង្កើតថ្មីនៃកិច្ចការអភិវឌ្ឍធ្វើយ៉ាងណាដើម្បីបង្កើតជាសហគមន៍អ្នកច្នៃប្រឌិត ហើយតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីឲ្យក្រុមអ្នកច្នៃប្រឌិតទាំងនោះធ្វើការដើម្បីជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកស្រី រ៉េបិកា ប្លែក Rebecca Black នាយិកាបេសកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា (USAID) ថ្លែងថា ជាលើកទី១ហើយដែល USAID បានធ្វើការគាំទ្រគម្រោងទីតាំងកន្លែងច្នៃប្រឌិត ដែលធ្វើការស្វែងរកដំណោះស្រាយ ដែលមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសង្គមស៊ីវិល។
អ្នកស្រីបន្តថា ការបោះឆ្នោតដែលទើបកន្លងទៅ បានបង្ហាញថា យុវជនកម្ពុជាកាន់តែច្រើនឡើងៗ បានប្រើប្រាស់បច្ចេកវិទ្យាតាមរយៈប្រព័ន្ធអ៊ិនធឺណេតដើម្បីចែកព័ត៌មាន និងធ្វើទំនាក់ទំនងដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គម។
«ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា (USAID) បានផ្តល់អាទិភាពលើគម្រោងទាំងឡាយដែលផ្តល់ប្រយោជន៍ដល់ប្រជាជនក្មេងៗទាំងនោះ។ តាមរយៈគម្រោងនេះ យុវជនក្មេងៗនិងមានឱកាសដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍសហគ្រិនភាព ភាពច្នៃប្រឌិត ជំនាញបច្ចេកវិទ្យា និងឱកាសដើម្បីធ្វើការស្ម័គ្រចិត្តនៅទីតាំងអគារនេះ»។
សូមបញ្ជាក់ថា គម្រោងគម្រោងនៃការបង្កើតថ្មីនៃកិច្ចការអភិវឌ្ឍន៍នេះមានទឹកប្រាក់ចំនួន៧,៥លានដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនេះរាប់បញ្ចូលទាំងគម្រោងសម្រាប់ផ្តល់ហិរញ្ញវត្ថុសម្រាប់ជួយដល់សង្គមស៊ីវិល អ្នកផ្តល់សេវាកម្ម និងក្រុមនិស្សិតដើម្បីបង្កើតគំនិតថ្មីផ្សេងៗតាមរយៈការប្រើប្រាស់ព័ត៌មានវិទ្យា៕