លោក Biden៖ ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​វៀតណាម​និង​​​​​អាមេរិក​មិន​មែន​ដើម្បី​ទប់ទល់​នឹង​​​ចិន​ទេ

Your browser doesn’t support HTML5

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើការ​ពិភាក្សា​ដោយ​ផ្ទាល់​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​​ប៉ុន្មាន​ខែ​មក​​នេះ​ជាមួយ​នឹង​ចិន។ ការពិភាក្សា​នេះ​បាន​កើត​មាន​ឡើង​ក្នុង​សន្និសីទ​កំពូល​​របស់​ក្រុម​ប្រទេស​ទាំង២០ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​របស់​ពិភពលោក​ឬG-20កាលពី​ពេល​ថ្មីៗនេះ​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី ​ប្រទេស​ឥណ្ឌា។ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​វៀតណាម​​បន្ទាប់​ពី​​ប្រទេស​ឥណ្ឌា​នោះ លោក Biden បាន​និយាយ​ថា ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​មិន​មែនដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន​នោះ​ទេ។ ប្រធាន​ការិយាល័យ​​ព័ត៌មាន​របស់ VOA ប្រចាំ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នក​ស្រី Nike Ching រាយការណ៍​អំពី​រឿង​នេះ។ កញ្ញា ទុំ ម្លិះ ប្រែសម្រួល​សេចក្តីរាយការណ៍​នេះ​ជូន​ដូច​តទៅ៕