កាលពីថ្ងៃពុធនេះ សហរដ្ឋអាមេរិកនិងប្រទេសអារ៉ាប់រួមបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីប្រឆាំងនឹងក្រុមរដ្ឋឥស្លាមដោយការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការប្រឈមមុខនឹងមនោគមវិជ្ជារបស់ពួកសកម្មប្រយុទ្ធ ហើយនិងផ្សាយពីមតិសមស្របនិងមតិអត់ឱននៅទូទាំងតំបន់នេះ»។
មជ្ឈមណ្ឌលថ្មីនេះមានឈ្មោះថា Sawab មានមូលដ្ឋាននៅក្នុងទីក្រុង Abu Dhabi ហើយគម្រោងនេះបានចេញសារនៅលើ តាមប្រព័ន្ធ Twitter និងបានបង្ហោះវីដេអូ YouTube និយាយថាពួកសកម្មប្រយុទ្ធបានក្រឡែសាសនាឥស្លាមដោយផ្សាយការស្អប់ខ្ពើម ភ័យខ្លាចនិង ការមិនអត់ឱន។
លោក Richard Stengel អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកសម្រាប់ផ្នែកការទូតសាធារណៈនិងកិច្ចការសាធារណៈបានប្រាប់ទូរទស្សន៍ Alhurra ថាគោលដៅនេះគឺដើម្បីប្រើប្រាស់ទាំងព័ត៌មានដើម្បីបញ្ចុះបញ្ចូលមនុស្សកុំឲ្យការចូលរួមជាមួយរដ្ឋឥស្លាមនិងលុបចេញពីបណ្តាញអ៊ីនធឺណិតឲ្យអស់អ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការព្យាយាមដើម្បីជ្រើសរើសសមាជិកថ្មី។
«គំនិតនៃមជ្ឈមណ្ឌល Sawab និងអ្វីដែលយើងបានធ្វើនៅក្នុងការផ្ញើសារពីក្រុងវ៉ាស៊ីនតោនគឺជាការព្យាយាមដើម្បីទប់ស្កាត់លំហូរយុទ្ធជនបរទេសនេះ»។ ប្រសិនបើមាននរណាម្នាក់កំពុងវែកញែកថាគួរទៅឬអត់ យើងប្រាប់ពួកគេថាជំនឿនៃអ្វីដែល រដ្ឋឥស្លាមកំពុងព្យាយាមបង្កើតជាឡើងជារឿងមិនពិតនោះទេ អ្នកដឹងទេថារដ្ឋឥស្លាមមិនមែនជាឋានសួរនោះទេ គ្មានបណ្ដាញទឹក គ្មានភ្លើងអគ្គីសនី និងគ្មានអ៊ីនធឺណិតដំណើរការទេ»។
Your browser doesn’t support HTML5
ការទប់ស្កាត់លំហូរចូលនៃយុទ្ធជនទៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីគឺជាផ្នែកមួយនៃគោលដៅដ៏សំខាន់ដែលបានកំណត់ចេញដោយលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាដើម្បីប្រឆាំងនឹងរដ្ឋអ៊ីស្លាម។ កិច្ចខិតខំប្រឹងប្រែងក៏រួមបញ្ចូលនូវយុទ្ធនាការរបស់ក្រុមចម្រុះមួយដែលបានទម្លាក់គ្រាប់បែកអស់រយៈពេលជិតមួយឆ្នាំ និង ការវាយប្រហារតាមអាកាសជាង ៥.០០០ដង ក៏ដូចជាការធ្វើការកាត់ផ្តាច់ការផ្តល់មូលនិធិទៅឱ្យពួកសកម្មប្រយុទ្ធនោះដែរ។
លទ្ធផលដែលទទួលបានមានការរីកចំរើននៅក្នុងយកមកវិញនូវក្នុងការត្រួតត្រានៅតាមតំបន់មួយចំនួនរួមជាមួយក្រុមសកម្មប្រយុទ្ធនៅតំបន់នោះ តែយុទ្ធនាការនេះរហូតមកដល់ពេលនេះមិនរុញច្រាន ក្រុមរដ្ឋឥស្លាមចេញបន្ទាយសំខាន់ៗរបស់ក្រុមនេះនៅក្នុងក្រុង Raqqa ប្រទេសស៊ីរី ឬមួយចំនួនទៀតនៅទីក្រុងសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ាក់។
លោក Stengel បានឱ្យដឹងថាក្រុមចម្រុះ ដែលរួមមានប្រទេសជាង ៦០ កំពុងទទួលបានជោគជ័យហើយថា ការណ៍មានសត្រូវរួមមួយ ធ្វើឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រនេះ។ ប៉ុន្តែលោកនិយាយទស្សនៈរបស់លោកអូបាម៉ាសាជាថ្មី ថាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនេះគឺជា «ការតស៊ូជាជំនាន់» មិនមែនជាអ្វីដែលយើងអាចវាស់ស្ទង់ក្នុងរយៈពេលប៉ុន្មានខែឬថ្ងៃម្តងនោះទេ។
«ខ្ញុំគិតថាវាជាការមិនសមហេតុផលនោះទេដែលថាទម្រង់នៃអំពើភេរវកម្មណាមួយនឹងបាត់ទៅវិញឬថាក្រុម Daesh ឬក្រុម ISILក្នុងទម្រង់ណាមួយនឹងបាត់ទៅវិញនោះទេ ប៉ុន្តែបើគិតថាជាការគំរាមកំហែងខ្លាំងក្លានិងការគំរាមកំហែងកាត់តែធំនោះគឺវានឹងត្រូវចុះខ្សោយវិញដែរហើយវាកំពុងត្រឡប់ក្រោយវិញទៅហើយ»។
លោក Stengel បានទទួលស្គាល់ថា៖ «គ្មាននរណាម្នាក់អាចគេចផុតទេ»ពីការគំរាមកំហែងដែលបង្កឡើងដោយរដ្ឋឥស្លាមនោះទេតែថាស្ថានភាពនេះគឺខុសគ្នាសម្រាប់សហរដ្ឋអាមេរិកបើធៀបនឹងប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា។
«ខ្ញុំមិនគិតថាវាជាបញ្ហាប្រឈមសម្រាប់អាមេរិកបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ដែលជាកន្លែងដែលខ្លួនជាប់ព្រំដែនដែលរដ្ឋឥស្លាមកំពុងតែពង្រីកខ្លួន និង ពួកគេកំពុងតែព្យាយាមបង្កើតរដ្ឋ។ ដូច្នេះខ្ញុំគិតថាបញ្ហានេះមានលក្ខណៈមិនស្មើគ្នា ប៉ុន្តែអ្នករាល់គ្នាមានបញ្ហាផងដែរ»៕
ប្រែសម្រួលដោយ មាន ឥស្សរាយស