បេក្ខជន​ប្រធានាធិបតី​​បក្ស​សាធារណរដ្ឋ​​ស្វះស្វែង​យកឈ្នះក្នុងការ​ជជែក​ដេញដោល​ផ្តាច់ព្រ័ត្រ​នៅឆ្នាំនេះ

Your browser doesn’t support HTML5

នៅសល់តែបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​តែ៤នាក់​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈសម្បត្តិ​ដើម្បី​ចូលរួម​ការជជែក​ដេញដោល​លើក​ទី៤នៅ​ថ្ងៃ​ពុធ​ ដែលជា​លើកចុងក្រោយ​សម្រាប់​ឆ្នាំ​នេះ។ នេះមាន​ន័យ​ថា​ពួក​អ្នក​ស្តាប់​នឹង​ឮ​កាន់តែ​ច្រើន​ឡើង​ពី​បេក្ខជន​និមួយៗ​មុនពេល​ការបោះឆ្នោត​បឋម​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​នៅ​ឆ្នាំ២០២៤។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាន់​ខ្ពស់​របស់​វីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រីCarolyn Presutti រាយការណ៍ថា​បេក្ខជន​និមួយៗ​នឹង​ត្រូវ​ព្យាយាម​នាំមុខគេ។ លោក ជឹង ប៉ូជីន ប្រែសម្រួល​សេចក្តីរាយការណ៍​នេះ​ជូនដូចតទៅ។