ខ្មែរអាមេរិកាំងប្រតិកម្មលើគោលនយោបាយសេដ្ឋកិច្ចនិងអន្តោប្រវេសន៍ក្នុងការពិភាក្សាដេញដោលប្រធានាធិបតី
Your browser doesn’t support HTML5
អ្នកស្រី Kamala Harris បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានជួបពិភាក្សាដេញដោលគ្នាកាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ដើម្បីបង្ហាញគោលនយោបាយលើបញ្ហាជាច្រើនដែលមានដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពលនិងគោលនយោបាយការបរទេស។ នេះជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូងរបស់បេក្ខជនទាំងពីរ។ លោកម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Philadelphia រដ្ឋ Pennsylvania ពីប្រតិកម្មនានាក្រោយការពិភាក្សាដេញដោលនេះជាពិសេសពីអ្នកបោះឆ្នោតខ្មែរអាមេរិកាំងដូចតទៅ៖