ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឡើង​វិញ ក្រោយ​​ការ​​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ជា​​លើក​ទី​២


អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump មកដល់កិច្ចប្រជុំសាលាក្រុងមួយនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុ Dort ក្នុងទីក្រុង Flint រដ្ឋ Michigan នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump មកដល់កិច្ចប្រជុំសាលាក្រុងមួយនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុ Dort ក្នុងទីក្រុង Flint រដ្ឋ Michigan នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Donald Trump បាន​ត្រឡប់​ទៅ​ធ្វើ​យុទ្ធនា ការ​ឃោសនា​បោះឆ្នោត​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​អ្វី​ដែល​ទំនង​ជា​ការប៉ុនប៉ង​ធ្វើ​ឃាត​លោក​ជាលើក​ទី​២​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ខណៈ​ក្រុម​អ្នក​ស៊ើប​អង្កេត​ខិតខំស្វែង​យល់​បន្ថែម​ទៀត​អំពី​ជនសង្ស័យ​ដែល​កំពុង​ជាប់​ឃុំ។

ក្រៅ​ពី​ការរៀប​ចំ​ពិធី​វេទិកា​មហាជន Town Hall លោក Trump ថ្លែង​ប្រាប់​ទូរទស្សន៍​ Fox News ថា​ក្រុម​កងការពារ​សម្ងាត់ Secret Service របស់​លោក​នឹង​ត្រូវ​បន្ថែម​បុគ្គលិក។

កាសែត The New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃអង្គារ​ថា​លោក Ronald Rowe ប្រធាន​ស្តី​ទី​នៃ​កងការពារ​សម្ងាត់​បាន​ជួប​លោកTrumpកាល​ពី​ថ្ងៃ​ចន្ទ​ហើយ​ប្រាប់​លោក​ថា​គេចាំបាច់​ត្រូវ​មាន​ការរៀបចំ​រចនាសម្ព័ន្ធ​សន្តិសុខ​ថ្មីបន្ថែម​ទៀត​ដើម្បី​អាច​ឱ្យ​លោកTrump អាច​បន្ត​លេង​វាយ​កូន​គោល​បាន។

ជន​សង្ស័យ​ លោក Ryan Wesley Routh ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​រត់​គេច​ខ្លួន​ពី​ទីលាន​វាយ​កូន​គោល​របស់​របស់​លោកTrump នៅ​ក្រុង West Palm Beach រដ្ឋ Florida បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ត្រូវ​បាន​ចោទ​ពី​បទ​កាន់កាប់​អាវុធ​ក្នុង​នាម​ជា​ឧក្រិដ្ឋជន និង​បទ​កាន់កាប់​អាវុធ​ដែល​លេខ​សម្គាល់​ត្រូវ​បាន​លុប​ចោល។

ក្រុម​មន្ត្រី​និយាយ​ថា ទិន្នន័យ​ពី​ទូរសព្ទ​ដៃ​លោក Routh បង្ហាញ​ថា លោក​បាន​រង់ចាំ​ដល់​ទៅ​១២​ម៉ោង​នៅ​ទី​តាំង​វាយ​កូនគោល ដោយ​បាន​លាក់​ខ្លួន​នៅ​ក្នុង​គុម្ពោត​នៅ​ខាង​ក្រៅ​ទី​លាន​នោះ៕

XS
SM
MD
LG