ការដឹក​ជញ្ជូន​ជន​ចំណាកស្រុក​បង្ហាញ​គោលនយោបាយ​អន្តោប្រវេសន៍​នៅ​អាមេរិក មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ

Your browser doesn’t support HTML5

អភិបាល​រដ្ឋ Florida និង​រដ្ឋ Texas នៃ​គណបក្ស​សាធារណរដ្ឋ បាន​ព្យាយាម​បង្ហាញ​ពី​ចំនួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៃ​ជនចំណាក​ស្រុក​ដែល​បាន​មក​ដល់​ព្រំដែន​ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក ដោយ​បាន​បញ្ជូន​មនុស្ស​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​ដោយសារ​ហេតុផល​នយោបាយ​រាប់ពាន់​នាក់​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ទីក្រុង New York និង​ទីកន្លែង​ផ្សេងៗ​ទៀត ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នោះ។ លោក Aron Ranen រាយការណ៍​លម្អិត​ពី​ទីក្រុង New York ស្តីពី​ការមក​ដល់​ទាំង​រថយន្តៗ​នៃ​ជន​ចំណាកស្រុក​ទាំង​នោះ និង​ផល​ប៉ះពាល់​ផ្នែក​នយោបាយ​ដែល​អាច​កើត​មាន​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល៕