គណបក្សសាធារណរដ្ឋរំពឹងថានឹងគ្រប់គ្រងព្រឹទ្ធសភា
Your browser doesn’t support HTML5
ការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ នេះ ជាការប្រណាំងប្រជែងមួយចំនួននៅទូទាំងប្រទេស ដែលនឹងសម្រេចថាតើគណបក្សណា នឹងត្រួតត្រាព្រឹទ្ធសភានៅឆ្នាំក្រោយ ដែលការណ៍នេះ អាចផ្លាស់ប្តូរតុល្យភាពអំណាចក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងចំណោមនោះ មានការប្រកួតប្រជែងមួយ គឺនៅរដ្ឋ North Carolina ដើម្បីដណ្តើមអាសនៈដែលឥឡូវនេះគ្រប់គ្រងដោយលោកស្រី Kay Hagan ខាងគណបក្សប្រជាធិបតេយ្យ។ លោក ជឹង ប៉ូជីន ជូនសេចក្តីរាយការណ៍របស់លោក Jim Malone នៃVOA ដែលរាយការណ៍អំពីរឿងនេះNorth Carolinaដូចតទៅ៖