កម្រងរូបភាព៖ សហរដ្ឋ​អាមេរិករំឭកខួប​លើក​ទី១៧​នៃ​ការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក

ស្ត្រីម្នាក់ដាក់ផ្ការំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារភេរវកម្មនៅអគារពាណិជ្ជកម្មពិភពលោក ក្នុងពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារនេះ នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

លោកអនុប្រធានាធិបតី Mike Pence ថ្លែងនៅក្នុងពិធីរំឭកខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា នៅវិមានស្តូបអនុស្សាវរីយ៍ Pentagon Memorial នៃក្រសួងការពារជាតិអាមេរិក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកចូលរួមម្នាក់ជូតទឹកភ្នែកនៅឯសារមន្ទីរ និងស្តូបអនុស្សាវរីយ៍ជាតិ ១១ កញ្ញា ក្នុងពិធីរំឭកវិញ្ញាក្ខន្ធខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងញូវយ៉ក ថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកចូលរួមបានកាន់រូបថតជនរងគ្រោះ នៅក្នុងពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកស្រី La-Shawn Clark (ឆ្វេង) និង​លោក Mark Cannizzaro អាន​ឈ្មោះជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍​ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ អ្នកស្រី Clark បានបាត់បង់ស្វាមី រីឯលោក Cannizzaro បានបាត់បង់ប្អូនជីដូនមួយ។ 

ទង់ជាតិអាមេរិកត្រូវបានឃើញនៅពេលថ្ងៃរះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងការពារជាតិអាមេរិក។

អ្នកពន្លត់អគ្គិភ័យលើកដៃគោរពនៅមុខ​ស្តូបអនុស្សាវរីយ៍ជនរងគ្រោះ នៅមុខស្ថានីយពន្លត់អគ្គិភ័យមួយក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងស្តូបអនុស្សាវរីយ៍ ១១​ កញ្ញា នៅទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ភ្ញៀវចូលរួមពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅសារមន្ទីរ និងស្តូបអនុស្សាវរីយ៍ជាតិ ១១ កញ្ញា នៅទីក្រុងញូវយ៉ក ថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៨។ 

ស្ត្រីម្នាក់កាន់រូបថតលោក Wilder Gomez ដែលជាអ្នកក្រឡុកស្រាម្នាក់នៅហាង Windows on the World ស្ថិតនៅជាន់ទី១០៣នៃអគារពាណិជ្ជកម្មពិភពលោក ក្នុងអំឡុងពិធីរំឭកខួបលើកទី១៧នៃការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក ទីក្រុងញូវយ៉ក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

Bianca Burton (ឆ្វេង) និង Erin Schultheis ដើរកាត់បរិវេណនៃពិធីដោតទង់ជាតិប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ Pepperdine ដើម្បី​រំឭកវិញ្ញាក្ខន្ធរបស់ជនរងគ្រោះនៃ​ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។