សមាជិក​​សភា​​ស.រ.អ.​​តស៊ូ​​មតិ​​អំពី​​អន្ដរាគមន៍​​​នៅ​​ប្រទេស​​​លីប៊ី

Adelina Hidalgosa slikom pape Benedicta u  Metropolitan katedrali u San Salvadoru neposredno nakon što je i do nje doprla vijest o papinoj ostavci.

អន្ដរាគមន៍របស់​យោធា​ស.រ.អ.​ នៅ​ក្នុង​ប្រទេស​លីប៊ី​ បានបណ្ដាល​ឲ្យ​មាន​ប្រតិកម្មខ្វែង​គំនិត​គ្នា​យ៉ាងខ្លាំងនៅ​ក្នុង​សភា​ជាតិស.រអ.។ តំណាងរាស្ដ្រ​ខ្លះត្អូញ​ត្អែរ​ថា សកម្មភាព​របស់​ស.រ.អ.​ អាចយឺត​ពេល​វេលា​ពេក​ ដើម្បី​បង្ខំ​លោក ​Moammar Gadhafi ​មេដឹកនាំលីប៊ីឲ្យ​ចេញ​ពី​អំណាច​។​ រី​ឯ​ខ្លះទៀត​ ជំទាស់ថា​រដ្ឋបាល​លោក​អូបាម៉ា​ សម្រេច​ចិត្ដ​ដោយ​គ្មានការ​យល់​ព្រម​ពី​សភា​ជាតិ​។

ចំពោះលោក​ Lindsey Graham ​សមាជិក​សភា​មក​ពី​គណ:បក្ស​សាធារណរដ្ឋពីរដ្ឋ​ South Carolina ​សំនួរ​ដែលលោកចោទ​សួរ​គឺ​មិន​មែនថា​តើ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​គួរ​បញ្ជា​ឲ្យ​មាន​ការ​ធ្វើ​អន្ដរាគមន៍នៅ​ក្នុង​ប្រទេស​លីបីដែរ​ឬ​ទេ?។ ផ្ទុយ​ទៅ​វិញ​ លោក​សួរ​ថាហេតុ​អ្វី​បាន​ជា​លោករង់​ចាំ​យូរ​ម្លេះ​។

«យើង​ប្រុង​ប្រយ័ត្ន​ហួស​ពេក​ គ្មាន​ការ​សម្រេច​ចិត្ដឲ្យ​បាន​ម៉ឺង​ម៉ាត់។​ ស្ថានការណ៍នៅ​ប្រទេស​លីប៊ី​នេះ​ វិវឌ្ឍ​ទៅ​យ៉ាង​វិនាសកម្ម​។​ ខ្ញុំចង់ឲ្យ​លោក​ អូបាម៉ាចាត់​វិធានការ​ឆាប់​ជាង​នេះ»។

លោក​ Graham​ និយាយ​ជា​មួយ​មន្ដ្រី​បណ្ដាញ​ព័ត៌មាន Fox ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ Fox News​ កាល​ពី​ថ្ងៃ​អាទិត្យ។​ អារម្មណ៍របស់​លោក​ មាន​លោក​ John McCain​ សមាជិក​ព្រិទ្ធសភា​បន្ទរ​ ។ ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ Today Show នៃ​ទូរទស្សន៍​ NBC​ កាល​ពី​ថ្ងៃ​អង្គារ​ សមាជិក​មក​ពី​គណ:បក្ស​សាធារណរដ្ឋ​ ពីរដ្ឋ​ Arizona ​រូប​នេះ​ ទទូច​ឲ្យ​ពង្រីកការ​ខំ​ព្យាយាមរបស់​ស.រ.អ.ឲ្យ​ហួស​ពីការ​ស្ថាបនា​តំបន់​គ្មាន​យន្ដ​ហោះៗ​ហើរ​លើ​ប្រទេស​លីប៊ីទៅ​ទៀត។

«យើង​ត្រូវ​ការ​ចាំបាច់​សម្របសម្រួលឲ្យ​មាន​អាវុធ​ ហើយ​នឹង​គ្រឿង​ឧបករណ៍​ខ្លះ​ ព្រម​ទាំង​ការ​ហ្វឹកហ្វឺនឲ្យ​ដល់​ពួក​បះបោរ​លីប៊ី​ នៅ​ពេល​ណា​មួយ។​ នៅ​ក្នុង​ស្ថានការណ៍​នេះ​ ភាព​ទាល់​ច្រក​ជា​លទ្ធផលអាក្រក់​ណាស់។​ គោលនយោបាយ​ស.រ.អ.គឺ​ថា​ លោក Gadhafi ​ត្រូវ​តែ​ចេញ​ពី​អំណាច»។

បើ​តាម​លោក​ John Kerry ​សមាជិក​ព្រិទ្ធសភាមក​ពី​គណ:​បក្ស​ប្រជាធិបតេយ្យ​ពី​រដ្ឋ ​Massachusetts​ មិន​មែន​ដូច្នេះ​ទេ។

«គោល​ដៅ​នៃ​បេសកកម្ម​នេះ​មិន​មែន​ដក​ហូត​លោក​ Gadhafi ​ចេញ​ពី​តំណែង​ទេ ។​ នេះ​មិន​មែន​ជា​ បេសកកម្មដែល​អ.ស.ប​.ឲ្យ​សិទ្ធិ​ធ្វើ​នោះ​ទេ​ ហើយ​ខ្ញុំ​មិន​ហៅ​បេសកកម្ម​នេះ​ថា​ទៅ​ធ្វើ​សង្គ្រាម​ទេ។​ នេះ​ជា​ប្រតិបត្ដិការ​មាន​កម្រិត​ណាស់​ដែល​រៀប​ចំ​បម្រុង​ ដើម្បី​ស្រោច​ស្រង់​ជីវិតហើយ​មាន​កំណត់​មុខសញ្ញា​ជាក់​លាក់ផ្នែក​មនុស្សធម៌​ជា​មូលដ្ឋាន»។

លោក​ Kerry ​និយាយ​ជា​មួយ​មន្ដ្រី​នៅ​ក្នុង​កម្មវិធី​ Meet the Press ​នៃ​ទូរទស្សន៍​ NBC​ ដូច​លោក​ Carl Levin​ មក​ពី​គណ:​បក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា​ពីរដ្ឋ Michigan ។ មន្ដ្រី​នោះ​ជម្រាប​សួរលោក​ Levin​ ថា​ ហេតុ​អ្វី​បាន​ជា​សរអ​ ធ្វើ​អន្ដរាគមន៍នៅ​ក្នុង​ប្រទេស​លីប៊ី​ ប៉ុន្ដែ​មិនធ្វើ​អន្ដរាគម​ន៍​នៅ​ក្នុង​ប្រទេស Bahrain​ ហើយនឹង​ប្រទេស​អារ៉ាប់​ដទៃៗទៀតដែល​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ក្រុម​អ្នក​តវ៉ាប្រឆាំង​រដ្ឋាភិបាលប្រឈម​មុខ​នឹង​ការ​សង្កត់​សង្កិន​នោះ​?។

«នេះ​ជា​ស្ថានការណ៍​តែ​មួយ​គត់​ដែល​នៅ​ក្នុង​នោះ​ពិភព​លោក​ទាំង​មូល​មូល​មតិ​គ្នា​ មាន​រួម​ទាំង​ពិភព​អារ៉ាប់​ផង​ ហើយ​លោក​មាន​ប្រសាសន៍​ថាការ​កាប់​សម្លាប់​របស់​លោក​ Gadhafi​ ត្រូវ​តែ​ឈប់។​ មិន​មែនមាន​តែ​យើង​ ​ស.រ.អ.​ប៉ុណ្ណោះ​ទេដែល​ធ្វើ​ដូច្នេះ​ ផ្ទុយ​ទៅ​វិញ​ មាន​ប្រទេស​ដទៃ​ទៀត​ដែរ»។

ក៏​ប៉ុន្ដែ​សមាជិក​សភាជាតិ​ស.រ.អ.​ ជំទាស់​ទៅ​នឹងសកម្មភាព​របស់​រដ្ឋបាល​លោក​អូបាម៉ា៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន