អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
Your browser doesn’t support HTML5
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ា ក្រោយពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ។ វិបត្តិនេះគឺជាការធ្វើតេស្តដំបូងដល់នយោបាយការបរទេសរបស់លោកប្រធានាធិបតី Joe Biden ខណៈដែលរដ្ឋបាលលោកសន្យាថា នឹងការពារលទ្ធិប្រជាធិបតេយ្យ ហើយប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មាននៃវីអូអេប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ប្រែសម្រួល។