កាលពីសប្តាហ៍មុនលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយ ដែលហាមឃាត់ជនភៀសខ្លួននិងពលរដ្ឋពីប្រទេសចំនួន៧ដែលមានប្រជាពលរដ្ឋភាគច្រើនជាជនមូស្លីមមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
ប្រទេសដែលត្រូវបានហាមឃាត់ទាំងនោះរួមមានប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន។
បាតុករនៅទូទាំងសហរដ្ឋអាមេរិក បានបដិសេធភ្លាមៗចំពោះការដាក់កម្រិតនោះ។ ប្រជាពលរដ្ឋមួយចំនួនបានតវ៉ាថា បទបញ្ជារបស់លោកដូណាល់ ត្រាំ រើសអើងជនមូស្លីមនិងបំពានប្រពៃណីនៃការស្វាគមន៍ជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។
ភាគច្រើននៃអ្នកតវ៉ាទាំងនេះលើកឡើងដោយត្រឹមត្រូវថា សហរដ្ឋអាមេរិកគឺជាប្រទេសរបស់ជនអន្តោប្រវេសន៍។ ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលដាក់ការរឹតបន្តឹងលើជនអន្តោប្រវេសន៍។
រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ មិនមែនជារដ្ឋបាលទីមួយដែលរឹតបន្តឹងជនអន្តោប្រវេសន៍ ដែលមានរួមទាំងមូលដ្ឋានសញ្ជាតិដើមនោះទេ។
ការរឹតបន្តឹងលើជនអន្តោប្រវេសន៍មកពីទ្វីបអាស៊ី
លោកស្រី Linda Monk បាននិយាយថា៖ «រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមាននៅក្នុងឆ្នាំ១៧៨៩ បានផ្តល់ «អំណាចទាំងស្រុង» ដល់រដ្ឋសភាលើច្បាប់អន្តោប្រវេសន៍។ប្រធានាធិបតី ប្រតិបត្តិច្បាប់ទាំងនោះតាមរយៈបទបញ្ជា។
លោកស្រី Linda Monk បានសរសេរសៀវភៅអំពីរដ្ឋធម្មនុញ្ញដែលសៀវភៅនោះមានចំណងជើងថា៖ «ពាក្យពេចន៍ដែលយើងប្រកាន់យក»។
លោកស្រីបានពន្យល់ថា សម្រាប់រយៈពេល ១០០ឆ្នាំដំបូងនៃប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក សភាមិនបានដាក់កំហិតផ្នែកសហព័ន្ធលើជនអន្តោប្រវេសន៍នោះទេ។
នៅក្នុងរយៈពេលនោះ ជនអន្តោប្រវេសន៍សញ្ជាតិ អៀរឡង់និងអាល្លឺម៉ង់ជាច្រើនបានមករស់នៅក្នុងសហរដ្ឋអាមេរិក។ ជនអន្តោប្រវេសន៍ជនជាតិចិនក៏បានមករស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ពួកគេសង្ឈឹមថានឹងរកឃើញមាសនៅរដ្ឋកាលីហ្វញ៉ានៅពេលនោះ។ ហើយទោះបីពួកគេរកមាសមិនឃើញ ពួកគេក៍នៅតែបន្តរស់នៅក្នុងសហរដ្ឋអាមេរិក។
ប៉ុន្តែមួយចំនួននៃសាធារណជនអាមេរិកាំងមិនយល់ស្របជាមួយនឹងក្រុមជនអន្តោប្រវេសន៍ទាំងនោះ។ ពួកគេមិនចូលចិត្តសាសនាកាតូលិកដែលជនជាតិអៀរឡង់និងអាល្លឺម៉ង់ជាច្រើនប្រកាន់យក។ ហើយពួកគេក៏មិនចូលចិត្តជនអន្តោប្រវេសន៍សញ្ជាតិអាស៊ី ដែលត្រូវពួកគេគិតថាជាអ្នកមានទោស អ្នករកស៊ីផ្លូវភេទ ឬ អ្នកដែលមកដណ្តើមការងារបស់ពួកគេ។
ដូច្នេះនៅចុងទសវត្សរ៍ ១៨០០ សភាបានអនុម័តជាលើកដំបូងក្នុងការកំណត់ចំនួនជនអន្តោប្រវេសន៍។ អ្នកតំណាងរាស្ត្របានចាត់ទីដៅលើជនមកពីអាស៊ី ជាពិសេសជនជាតិចិន។ ច្បាប់ជនអន្តោប្រវេសន៍សហព័ន្ធរបស់អាមេរិក (Page Act) និង ច្បាប់សហព័ន្ធអាមេរិកហាមមិនឲ្យមានជនអន្តោប្រវេសន៍ចិនធ្វើការ(Chinese Exclusion Act) បានហាមមិនឲ្យស្ត្រីសញ្ជាតិចិននិងអ្នកធ្វើការនានារស់នៅក្នុងសហរដ្ឋអាមេរិក។
ការរឹតបន្តឹងលើជនអន្តោប្រវេសន៍សញ្ជាតិដទៃទៀត
នៅពេលចូលសតវត្សរ៍ទី២០ រដ្ឋាភិបាលសហព័ន្ធអាមេរិកបានបង្កើនតួនាទីរបស់ខ្លួនលើបញ្ហាអន្តោប្រវេសន៍។ រដ្ឋាភិបាលអាមេរិកបានបង្កើតកោះ Ellis Island នៅក្នុងទីក្រុងNew York ដែលជាច្រកចូលមួយសម្រាប់ជនអន្តោប្រវេសន៍។ ហើយសហរដ្ឋអាមេរិកបានឃើញការកើនឡើងយ៉ាងខ្លាំងក្លានៃចំនួនជនអន្តោប្រវេសន៍ ជាពិសេសជនអន្តោប្រវេសន៍មកពីប្រទេសអ៊ីតាលីនិងអឺរ៉ុបខាងកើត។ ភាគច្រើននៃជនអន្តោប្រវេសន៍ដែលទើបមកដល់ទាំងនោះមិនបានទទួលការអប់រំ ឬមានប្រាក់តិចតួចប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ប្រជាពលរដ្ឋខ្លះប្រឆាំងនឹងចំនួននិងសញ្ជាតិនៃជនអន្តោប្រវេសន៍ ដែលចូលក្នុងប្រទេស។ ក្រុមមួយដែលគេហៅថា សម្ព័ន្ធរឹតបន្តឹងជនអន្តោប្រវេសន៍(Immigration Restriction League ) ត្រូវបានបង្កើតឡើង។ ក្រុមនេះបានបានដាក់ញត្តិទៅសភាដើម្បីទាមទារឲ្យជនអន្តោប្រវេសន៍បង្ហាញថា យ៉ាងហោចណាស់ពួកគេអាចអានអក្សរបាន។
ទាំងលោកប្រធានាធិបតី Grover Cleveland និងលោកប្រធានាធិបតី Woodrow Wilson បានច្រានចោលការទាមទារនេះ។ ប៉ុន្តែនៅឆ្នាំ ១៩១៧ រដ្ឋសភាអាមេរិកាំងបានអនុម័តវិធានការទៅលើការបដិសេធរបស់លោកប្រធានាធិបតី Wilson។ ជាលទ្ធផល ប្រជាពលរដ្ឋដែលចង់កសាងជីវិតនៅសហរដ្ឋអាមេរិកត្រូវតែប្រឡងជាប់ការប្រឡងផ្នែកអក្ខរកម្ម។
នៅក្នុងឆ្នាំ១៩២០ ការដាក់កំហិតលើជនអន្តោប្រវេសន៍បានកើនឡើង។ ច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩២៤ គឺជាច្បាប់ដែលមានលក្ខណៈធ្ងន់ធ្ងរ។ច្បាប់នេះបានកំណត់ចំនួនជនអន្តោប្រវេសន៍សរុប ក៏ដូចជាកំណត់ចំនួនជនអន្តោប្រវេសន៍ទៅតាមសញ្ជាតិ។ ក្រៅពីនោះទៀត ច្បាប់នោះបានកាត់បន្ថយយ៉ាងខ្លាំងនូវចំនួនជនអន្តោប្រវេសន៍ពីអឺរ៉ុបខាងកើតនិងអាហ្វ្រិក។ ហើយច្បាប់នោះបានហាមឃាត់ទាំងស្រុងជនអន្តោប្រវេសន៍ពីទ្វីបអាស៊ី លើកលែងតែជប៉ុននិងហ្វីលីពីន។
ស្របពេលជាមួយគ្នានោះដែរ ទំព័រផ្នែកប្រវត្តិសាស្ត្រនៅក្រសួងការបរទេសអាមេរិក កត់ត្រាថាច្បាប់នោះបានផ្តល់ឲ្យមានទិដ្ឋាការកាន់តែច្រើនដល់ប្រជាពលរដ្ឋមកពីប្រទេសអង់គ្លេសនិងមកពីអឺរ៉ុបខាងលិច។
ទំព័រផ្នែកប្រវត្តិសាស្ត្ររបស់ក្រសួងការបរទេសអាមេរិកសន្និដ្ឋានថា៖
«នៅគ្រប់ជ្រុងទាំងអស់ គោលដៅចម្បងបង្អស់នៃច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩២៤ គឺអភិរក្សឧត្តមគតិនៃភាពស្មើគ្នានៃសញ្ជាតិរបស់សហរដ្ឋអាមេរិក»។
ការផ្លាស់ប្តូរខ្លាំងក្នុងគោលនយោបាយអន្តោប្រវេសន៍អាមេរិក
នៅអំឡុងទសវត្សរ៍ ១៩៤០ដល់១៩៥០ សហរដ្ឋអាមេរិកបានផ្លាស់ប្តូរនយោបាយអន្តោប្រវេសន៍ ដែលនាំឲ្យមានការកើនឡើងបន្តិចបន្តួចនូវចំនួននិងសញ្ជាតិជនអន្តោប្រវេសន៍។
បន្ទាប់មកនៅក្នុងឆ្នាំ១៩៦៥ ការផ្លាស់ប្តូរដ៏ធំមួយបានកើតឡើង។ ក្រោមការរងសម្ពាធដោយផ្នែកពីចលនាសិទ្ធិជនស៊ីវិល សភាបានអនុម័តច្បាប់ជនអន្តោប្រវេសន៍និងច្បាប់សញ្ជាតិ (Immigration and Nationality Act)។
ប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលនោះគឺ លោក Lyndon Johnson បានចុះហត្ថលេខាលើច្បាប់នោះ។
ច្បាប់នេះបានលុបចោលប្រព័ន្ធកំណត់ចំនួនជនអន្តោប្រវេសន៍ផ្អែកលើសញ្ជាតិ។ ផ្ទុយមកវិញ ច្បាប់នេះបានឲ្យអាទិភាពដល់ជនអន្តោប្រវេសន៍ដែលមានសមាជិកគ្រួសាររស់នៅក្នុងសហរដ្ឋអាមេរិក។ ច្បាប់នេះក៏បានស្វែងរកការពារដល់ជនអន្តោប្រវេសន៍ដែលមកពីតំបន់ដែលមានអំពើហិង្សានិងជម្លោះ។
បើទោះបីជាច្បាប់នេះ នៅតែរក្សាទុកការដាក់កំហិតមួយចំនួនក៏ដោយ ក៏ប្រភពដើមនៃជនអន្តោប្រវេសន៍បានផ្លាស់ប្តូរយ៉ាងខ្លាំង។
ជំនួសឲ្យជនអន្តោប្រវេសន៍ដែលមកពីអឺរ៉ុបខាងលិច ជនអន្តោប្រវេសន៍ភាគច្រើនដែលមកសហរដ្ឋអាមេរិកនៅចុងសតវត្សរ៍ទី២០មានប្រភពមកពី ប្រទេសម៉ិកស៊ិក ហ្វិលីពីន កូរ៉េ សារធារណរដ្ឋដូមីនីក ឥណ្ឌា គុយបា និងវៀតណាមជាដើម។
ដូច្នេះចុះចំណែកឯបទបញ្ជារបស់លោកត្រាំវិញ?
សាស្ត្រាចារ្យនៅសកលវិទ្យាល័យច្បាប់ក្រុង Miami (Miami School of Law) និយាយថា ច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៦៥បានបញ្ចប់«ការរើសអើងចំពោះមុខ»នៅក្នុងនយោបាយអន្តោប្រវេសន៍របស់អាមេរិក។លោក Kunal Parker ក៏ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា៖«ការបង្កើតជនបរទេស៖ ច្បាប់អន្តោប្រវេសន៍និងសញ្ជាតិនៅក្នុងសហរដ្ឋអាមេរិក» (Making Foreigners: Immigration and Citizenship Law in America)។
លោកបាននិយាយថា ប្រជាពលរដ្ឋដែលតវ៉ាចំពោះបទបញ្ជារបស់លោកត្រាំ ប្រហែលជា «គិតថាការហាមឃាត់ជនអន្តោប្រវេសន៍មូស្លីមដែលកំពុងតែកើតមានឡើងជាអំពើផ្ទុយទៅនឹងប្រពៃណីរបស់អាមេរិកតាំងពីឆ្នាំ ១៩៦៥»។
ប៉ុន្តែលោកParker បានស្នើឲ្យមានការប្រុងប្រយ័ត្នចំពោះការមើលទៅលើសកម្មភាពរបស់លោកត្រាំថា ជាអំពើខុសច្បាប់់។
លោកបានលើកឡើងថា តុលាការកំពូល (Supreme Court) ពីមុនមកបានផ្តល់ឲ្យប្រធានាធិបតីនិងសភានូវអំណាចគ្រប់គ្រាន់ដើម្បីដាក់កម្រិតលើជនអន្តោប្រវេសន៍។
ហើយលោកបានកត់សម្គាល់ថា លោកប្រធានាធិបតីអូបាម៉ាក៏បានចុះហត្ថលេខាលើបទបញ្ជាដែលពាក់ព័ន្ធទៅនឹងជនអន្តោប្រវេសន៍ផងដែរ។ បទបញ្ជានោះមានគោលបំណងការពារក្រុមគ្រួសារជនអន្តោប្រវេសន៍មិនស្របច្បាប់ដែលមានកូនកើតនៅក្នុងសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោកParker និយាយថា៖«អ្វីដែលស្របច្បាប់អាចជាបញ្ហាធ្ងន់ធ្ងរ»។
ទាំងលោក Parker និងអ្នកជំនាញផ្នែកច្បាប់លោកស្រីLinda Monk កត់សម្គាល់ថា រដ្ឋធម្មនុញ្ញតម្រូវឲ្យសភា និងប្រធានាធិបតីអនុវត្តតាមនីតិវិធីជាក់លាក់នៅពេលរៀបចំច្បាប់អន្តោប្រវេសន៍។ នីតិវិធីទាំងនោះការពារប្រឆាំងនឹងការរើសអើងនានា។
លោកស្រី Monk និយាយថា៖ «ច្បាប់កំពូលចែងថា សកម្មភាពទាំងនេះត្រូវតែធ្វើឡើងដោយយុត្តិធម៌ត្រឹមត្រូវ»៕
Kelly Jean Kelly សរសេរអត្ថបទនេះសម្រាប់VOA រៀនភាសាអង់គ្លេស។
Hai Do គឺជាអ្នកកែសម្រួល។កាលពីសប្តាហ៍មុនលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយ ដែលហាមឃាត់ជនភៀសខ្លួនពីប្រទេសចំនួន៧ដែលមានប្រជាពលរដ្ឋភាគច្រើនជាជនមូស្លីមមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
ប្រទេសដែលត្រូវបានហាមឃាត់ទាំងនោះរួមមានប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន។
បាតុករនៅទូទាំងសហរដ្ឋអាមេរិក បានបដិសេធភ្លាមៗចំពោះការដាក់កម្រិតនោះ។ប្រជាពលរដ្ឋមួយចំនួនបានតវ៉ាថា បទបញ្ជារបស់លោកដូណាល់ ត្រាំ រើសអើងជនមូស្លីមនិងបំពានប្រពៃណីនៃការស្វាគមន៍ជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។

ប្រែសម្រួលដោយផន បុប្ផា