ទីភ្នាក់ងារជំនួយបរទេសសហរដ្ឋអាមេរិកបន្តវិនិយោគក្នុងទ្វីបអាហ្វ្រិក
Your browser doesn’t support HTML5
ទីភ្នាក់ងារជំនួយបរទេសរបស់សហរដ្ឋអាមេរិកមួយដែលមានលក្ខណៈពិសេសឈ្មោះ សហគ្រាស Millennium Challenge Corporation ថ្មីៗនេះបានបង្កើតជំនួយថ្មីមួយប្រភេទដើម្បីលើកស្ទួយសមាហរណកម្មសេដ្ឋកិច្ចឆ្លងកាត់ព្រំដែននិងពាណិជ្ជកម្មរវាងប្រទេស២នៅទ្វីបអាហ្វ្រិក។ កិច្ចព្រមព្រៀងក្នុងតំបន់លើកដំបូងដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសនីហ្សេនិងបេណាំងនឹងវិនិយោគប្រាក់រាប់រយលានដុល្លារសម្រាប់គម្រោងដឹកជញ្ជូន។ អ្នកយកព័ត៌មានជាន់ខ្ពស់របស់ VOA អ្នកស្រី Mariama Diallo រាយការណ៍ថា ក្រៅពីនេះនៅមានគម្រោងផ្តល់ជំនួយផ្សេងទៀតដែរ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួលុ៕