លោកស្រី Michelle Obama បញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកបក់ដៃលាពីយន្តហោះរដ្ឋាភិបាលអាមេរិក ខណៈដែលលោកស្រីរៀបនឹងអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកឈរនៅលើយន្តហោះរបស់រដ្ឋាភិបាលអាមេរិក ខណៈដែលលោកស្រីរៀបនឹងអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបត្រឡប់ទៅសហរដ្ឋអាមេរិកវិញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោក William Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឈរក្បែរលោកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីកម្ពុជានិងអាមេរិកផ្សេងទៀត ខណៈពេលដែលពួកគាត់បក់ដៃទៅលោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបត្រឡប់ទៅសហរដ្ឋអាមេរិកវិញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
យន្តហោះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដឹកលោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបត្រឡប់ទៅសហរដ្ឋអាមេរិកវិញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថ្លែងទៅកាន់អ្នកកាសែតនៅក្រោយការចាកចេញរបស់ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោក Jay Raman មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកថ្លែងទៅកាន់លោក ប៉ូច រាសី នៃ VOA និងអ្នកកាសែតដទៃទៀតនៅក្រោយការចាកចេញរបស់ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិកពិភាក្សាជាមួយសិស្សស្រីខ្មែរនៅវិទ្យាល័យហ៊ុន សែនប្រាសាទបាគងនៅជាងក្រុងសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ ដោយមានវត្តមានលោកស្រីប៊ុន រ៉ានី។ លោកស្រី Obama មានគោលដៅលើកស្ទួយកម្មវិធីអប់រំ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» ឬ "Let Girls Learn"។ (នៅ វណ្ណារិន/VOA)
លោកស្រី Michelle Obama ថ្លែងនៅក្នុងពិធីបណ្តុះបណ្តាលនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps សម្រាប់«គម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា» 'Let Girls Learn' នៅក្នុងខេត្តសៀមរាប នៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥។
មគ្គុទ្ទេសក៍ទេសចរណ៍បង្ហាញដល់លោកស្រី Michelle Obama ក្នុងពេលដើរទស្សនានៅបរិវេណប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)