សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើង ៤,២ ភាគរយដែលជាអាត្រាប្រចាំឆ្នាំក្នុងខែមេសា ឧសភា និងខែមិថុនា។ កំណើនសម្រាប់ត្រីមាសទីពីរនេះបង្ហាញពីការកើនឡើង១ភាគ១០ នៃមួយភាគរយខ្ពស់ជាងការព្យាករណ៍។
យោងតាមនាយកសេដ្ឋកិច្ចរបស់ធនាគារ PNC លោក Gus Faucher បានបញ្ជាក់ប្រាប់ថា «ស្ថានភាពសេដ្ឋកិច្ចមានលក្ខណៈល្អប្រសើរ»។ លោកបានសរសេររៀបរាប់ថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចនៅឆ្នាំនេះបានកើនឡើងល្អបំផុត»។
ក៏ប៉ុន្តែលោក Faucher ក៏បានថ្លែងផងដែរថា កំណើនជាង៤ភាគរយនេះនឹងមិនស្ថិតស្ថេរនោះទេ ហើយកំណើនសេដ្ឋកិច្ចនឹងអាចធ្លាក់ចុះនៅពេលណាមួយក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៨នេះ គឺអាចធ្លាក់មកនៅត្រឹម៣,៤ ភាគរយរហូតដល់ចុងឆ្នាំ។ លោកបានព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងមានកំណើនយឺតនៅក្នុងឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២០ ដោយសារការកាត់បន្ថយពន្ធគយ និងការកាត់បន្ថយចំណាយ។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយកាលពីថ្ងៃពុធម្សិលមិញដែលជារបាយកាណ៍ត្រួតពិនិត្យឡើងវិញបន្ទាប់ពីរកបានទិន្នន័យគ្រប់គ្រាន់។ តួលេខនៃកំណើននេះបានមកដោយសារការធ្លាក់ចុះនៃការនាំចូលទំនិញ ជាពិសេសគឺការនាំចូលប្រេង និងដោយសារកត្តាបណ្តោះអាសន្នមួយចំនួន។ ការកើនឡើងនៃការនាំចេញសណ្តែកសៀងគឺជាកត្តាមួយក្នុងចំណោមកត្តានានា ដែលបានជំរុញដល់កំណើនសេដ្ឋកិច្ច ដើម្បីយកឈ្នះលើការកំណត់ពន្ធគយលើទំនិញសហរដ្ឋ អាមេរិកដោយប្រទេសចិន ដែលជាការសងសឹកត្រឡប់ទៅវិញលើការកំណត់ពន្ធគយដោយរដ្ឋបាលលោក Trump លើទំនិញនាំចូលពីប្រទេសចិន។
អាត្រាកំណើនក្នុងត្រីមាសទីពីរគឺកើនឡើងជិតពីរដងនៃកំណើនសេដ្ឋកិច្ចក្នុងខែមករា កុម្ភៈ និងខែមីនា៕