អាមេរិកថ្កោលទោសអំពើឃោរឃៅ ខណៈការតវ៉ាកើនឡើងនៅអ៊ីរ៉ង់
Your browser doesn’t support HTML5
នៅក្នុងប្រទេសអ៊ីរ៉ង់ ការប៉ះទង្គិចកំពុងកើនឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ាជុំវិញការស្លាប់របស់ស្ត្រីអាយុ ២២ ឆ្នាំម្នាក់ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបបានប្រាប់ VOA ថា ពួកគេកោតសរសើរក្រុមបាតុករអ៊ីរ៉ង់ ចំពោះការក្រោកឈរឡើងយ៉ាងក្លាហាន និងតស៊ូដើម្បីសិទ្ធិស្ត្រី នៅចំពោះមុខអំពើឃោរឃៅ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕