ការ​​ងើប​ឡើង​វិញ​​នៃ​សេដ្ឋ​កិច្ច​​សកល​មាន​ការ​លំបាក

វ៉ាស៊ីនតោន៖ ក្រុមធ្វើ​វិនិយោគបានចាប់​ផ្ដើមដឹងយល់​ថា​ ល្បឿនយឺត​សេដ្ឋកិច្ចសកលអាចនាំ​ឲ្យ​ទន់​ខ្សោយ​ដល់​ការ​លូតលាស់សេដ្ឋ​កិច្ចដែលនឹងកាត់​បន្ថយខ្លាំងដល់ការ​ងើប​សេដ្ឋ​កិច្ចឡើង​វិញ​។ ​អ្នកយកព័ត៌មាន វីអូអេ Les Carpenter រាយ​ការណ៍ថា​ គេ​ឃើញ​មានសញ្ញាគ្រប់​កន្លែង​ក្នុង​សប្ដាហ៍​នេះ​រាប់​ទាំង​សេចក្ដី​ព្រួយ​បារម្ភ​ជា​ថ្មី​ថា​ ​ សេដ្ឋ​កិច្ច​ចិន​ដ៏​ខ្លាំង​ក៏​អាច​ដើរ​យឺត​ដែរ។

ថ្ងៃដែល​គេ​វិភាគ​វិធាន​ការ​របស់​ធនាគារ​កណ្ដាល សរអ​ ក្នុង​សប្ដាហ៍​នេះ​ ​បាន​នាំ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​ ​អាមេរិកាំង​សន្និដ្ឋាន​ថា​ ​សេដ្ឋ​កិច្ច​បាន​ដើរ​យឺត​ខ្លាំងច្រើន​យឺត​ជាងសេចក្ដី​រំពឹង​របស់​ពួកគេ។​ ​ធនាគារ​កណ្ដាល ​សរអ ​និយាយ​ពី​ថ្ងៃ​អង្គារ​ថា​ ​អត្រាគ្មាន​ការងារ​ធ្វើ​ច្រើន​ និង​ទី​ផ្សារ​ឥណទាន​តឹង​ ដែលលំបាក​ខ្ចី​ប្រាក់​ ​បាន​បន្ថយល្បឿន​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច។ រួចកាល​ពីថ្ងៃ​ពុធ​ ​ក្រសួង​ការងារ​និយាយ​ថា​ ​អត្រា​ចំនួន​កំណើន​ការងារ​បាន ​ចុះ​ទាប​ពីរខែជាប់​គ្នា។ ក្រសួង​ពាណិជ្ជ​កម្ម​សរអ ​និយាយ​បន្ថែម​ថា​ ​ឧនភាព​ពាណិជ្ជកម្ម​ ​សរអ​ ឡើង​ជិត​១ភាគ​៥​ក្នុង​ខែ​មិថុនា​ ​ ​ដែល​ជា​តួ​លេខ​អាក្រក់បំផុត​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។

គម្លាត​រវាង​អ្វី​ដែល​សរអលក់​ចេញ​ទៅ​បរទេស​និង​ទិញចូល​ពី​ប្រទេស​ក្រៅ​កាន់​តែ​រីក​ធំ​មាន​ទឹក​ប្រាក់​ជិត​ទៅ៥០​ពាន់​លាន​ដុល្លារ ​ ​នេះ​គ្រាន់​តែ​នៅ​ក្នុង​ខែ​មិថុនា​ប៉ុណ្ណោះ។

ក្រុម​អ្នក​វិនិយោគ​ Wall Street​ មមាញឹកនាំ​គ្នា​លក់​ហ៊ុន​ ​ជំរុញ​ឲ្យ​ទី​ផ្សារ​ស្ដុក សរអ​ ចុះ​ រវាង២​,៥ទៅ​៣​ភាគ​រយ។ ​ក្រោយ​ពី​ស្ថាន​ការណ៍​វិល​មក​ធម្មតា​វិញ​ ​គេ​ឃើញ​ច្បាស់​ថា​ ព័ត៌មាន​ បូក​ជា​មួយ​ពាក្យ​និយាយ​ថា​ ​ទិន្នផល​ឧស្សាហ​កម្ម​របស់​ប្រទេស​ចិន​ឡើងដ៏​តិច​បំ​ផុត​ក្នុង​រយៈ​ពេល​១១​ខែ​ ​ហើយ​ការ​ងើប​ឡើង​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​អង់គ្លេសបាន​ចុះ​ទន់​ខ្សោយ។ ​ទាំង​អស់​គឺជាកត្តាគួបផ្សំពី​ល្បឿ​ន​យឺត​នៃ​ការ​លក់​រាយ​របស់​ប្រទេស​ចិន​ ​និង​ភាព​ទន់​ខ្សោយ​នៃ​ការ​លូតលាស់​ឥណទាន​ខ្ចី​ប្រាក់​ថ្មី​បន្ថែម​ ​បូក​និង​សញ្ញា​ដែល​ថា​ ​សេដ្ឋ​កិច្ច​ខ្លាំង​របស់​ប្រទេស​ចិនមាន​ដំណើរ​យឺត។

តែ​លោក ​Barry ​Bosworth សេដ្ឋ​សាស្រ្ដ​វិទូ​ថ្នាក់​ខ្ពស់​នៃ​ស្ថាប័ន​ឯកជន ​Brookings ​ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន​ បាន​និយាយ​ប្រាប់ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន ​Bloomberg ថា​ ​ សញ្ញា​ទាំង​អស់​នេះហាក់​ដូច​ជា​ការ​បញ្ជាក់​ឡើង​វិញ​ថា​ ​សេដ្ឋ​កិច្ច​អាស៊ី​បន្ដ​ដំណើរ​ការ​ល្អ​ទៅ​មុខ។

«អ្វី​ដែល​កើតមាន​ឡើង​ក្នុង​ប្រ​ទេស​ចិន​ ​ខ្ញុំ​យល់​ថា​ ​ចំ​ត្រូវ​យោង​ទៅ​តាម​ផែន​ការ។ គេ​ចង់​បន្ថយ​ល្បឿន​នៃ​ការ​រីកចំរើន។ ​គេ​ហាក់​ដូច​ជា​គេ​បាន​ទទួល​ជោគជ័យ។ ​សេដ្ឋ​កិច្ច​មាន​ដំណើរ​យឺតយ៉ា​វ​មក​នៅ​ត្រឹម​៨%​ទៅ​ដល់​៩​%​ក្នុង​មួយ​ឆ្នាំ ​ ​ចំណែក​ព័ត៌មាន​ចេញ​ពី​ប្រទេស​អឺរ៉ុប​គឺប្រហាក់​ប្រហែល​គ្នា​នឹង​ព័ត៌មាន​នៅ​ក្នុង​សរអ​ ​អស់​ពេល​មួយ​រយៈ​មក​ហើយ​។ ​ប្រទេស​ឧស្សហ​កម្ម​កំពុង​ជួប​នឹង​បញ្ហា​ជាច្រើន»។

លោក​ Barry Bosworth ​និយាយ​ទៀត​ថា​ ​លោក​យល់​ឃើញ​ថា​ ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​បាន​ចៀស​ផុត​ពី​វិបត្ដិ​សេដ្ឋ​កិច្ច​សកលយ៉ាង​ប្រសើរ​ហើយ​អាច​វិល​ត្រឡប់​មក​ឋឹត​នៅ​លើ​ទី​កន្លែង​មុន​វិបត្ដិ​ហិរញ្ញ​វត្ថុ​ចាប់ផ្ដើម។​ ​តែ​លោក​និយាយ​ដែរ​ថា​ ​ ​មិន​មាន​ន័យ​ថា​ ​សេដ្ឋ​កិច្ច​ចិន​មិន​មាន​ចំណុច​ទន់​ខ្សោយ​ច្រើន​ ​សំខាន់នោះ​ទេ។

«បញ្ញា​ធំ​ចម្បងរបស់​ប្រទេស​ចិនគឺ​ការ​ពឹង​ផ្អែក​ច្រើន​ពេក​មក​លើ​ការ​លក់​ទំនិញ​ទៅ​បរទេស​ ​ហើយ​បើ​កាល​ណា​សេដ្ឋ​កិច្ច​សកល​ដួល​រលំ​ ​វា​នាំ​ឲ្យ​ការ​លូត​លាស់​សេដ្ឋ​កិច្ច​ដើរ​យឺតនៅ​ទី​បំផុត​ក្នុង​ប្រទេស​ចិន។ ​ប្រទេស​ចិន​បាន​ទាក់​ទាញ​យក​កម្លាំង​ទិញ​ទំនិញ​ពី​សេដ្ឋ​កិច្ច​សកល​លោក។​ ចិន​មិន​មាន​តួ​ជា​សកល​ដ៏​ល្អ​នោះ​ទេ​ ​នៅ​ពេល​ដែល​ពិភព​លោក​មាន​សេដ្ឋ​កិច្ចទន់ខ្សោយ។​ ចិន​នឹង​ត្រូវ​ប៉ះពាល់​ដ៏​អាក្រក់​ដោយ​សារ​សរអ។

លោក​ Barry Bosworth​នៃ​ស្ថាប័ន​ Brookings និយាយ​បន្ថែម​ថា​ ​ប្រទេស​ចិន​ត្រូវ​ការ​តម្លើង​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើន​ការ​ប្រើ​ប្រាស់​វត្ថុ​ក្នុង​ស្រុកដើម្បី​ឲ្យខ្លួន​អាច​ពឹង​ផ្អែក​តិច​ទៅ​លើ​ការ​លក់​ទំនិញ​ចេញ​ទៅ​បរទេស។​ លោក​ Bosworth ​ថ្លែង​ទៀតថា ដោយ​ធ្វើ​ដូច្នេះ​ ​ចិន​នឹង​ជួយ​ជ្រោមជ្រែង​ដល់​សេដ្ឋ​កិច្ច​របស់​អ្នកដទៃ​ដែរ។

យ៉ាងណាម៉ិញ​ ​នៅ​ពេល​ដែល​មាន​អ្នក​ខ្លះ​មាន​អារម្ភ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​រាយ​ការណ៍​ចុង​ក្រោយ​បង្អស់​ចេញ​ពី​ប្រទេស​ចិន​ ​ដែល​គេចង្អុល​បង្ហាញ​ទៅ​រក​ល្បឿន​យឺតនៃ​សេដ្ឋ​កិច្ច​នោះ​ ​គឺ​មិន​មែន​ជា​ទស្សនៈ​នៃ​អ្នក​វិភាគ​ទាំង​អស់​គ្នា​យល់​ស្រប​ទេ។ លោក​ David

Riedel ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ ​Riedel Research Group ​ដែល​មាន​ជំនាញ​ខាង​សេដ្ឋ​កិច្ច​អាស៊ី​ ​រាប់​ទាំង​ប្រទេស​ចិន​ផង​ដែរ​ ​បាន​និយាយ​ដូច្នោះ​ប្រាប់​ទីភ្នាក់ងារ​Bloomberg News ​ថា​ ​លោក​មិន​មាន​ជំនឿ​ថា​ ​ប្រទេស​ចិន​រង់ចាំ​ឲ្យ​ល្បឿន​នៃ​ការ​លូតលាស់សេដ្ឋ​កិច្ច​ផ្ទុះ​បែក​ឡើង​នោះ​ទេ។ ​លោក​និយាយ​ទៀត​ថា​ រដ្ឋា​ភិបាលបាន​ចាត់វិធាន​ការ​ត្រឹម​ត្រូវ​ ​ជួយ​កាត់​បន្ថយ​ការ​លក់​ដូរ​ដោយប្រថុយ​ប្រថាន​នូវ​លំនៅ​ដ្ឋាន​ប្រណិត​ ​ហើយ​បង្វិល​ទី​ផ្សារ​សង្ហារឹម​ទៅ​រក​ផ្ទះ​មាន​តម្លៃ​ថោក​ល្មម​ដែល​នៅ​មាន ​សេចក្ដី​ត្រូវ​ការ​ដ៏​ច្រើន​សន្ឋឹក​នៅ​ឡើយ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ​ធួក។