វិមានសភាអាមេរិកត្រលប់មកសភាពដើម ក្រោយបាតុកម្មហិង្សា
Your browser doesn’t support HTML5
មួយថ្ងៃបន្ទាប់ពីក្រុមបាតុករបានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក និងបង្ខំក្រុមអ្នកតាក់តែងច្បាប់ឲ្យចូលលាក់ខ្លួន សមាជិកសភាខឹងសម្បារយ៉ាងខ្លាំង ហើយសន្តិសុខកំពុងតែត្រូវបានពង្រឹងឡើងនៅជុំវិញបរិវេណវិមានសភា។ អ្នកស្រី Carolyn Presutti នៃ VOA រាយការណ៍ពីវិមានសភា ដែលនៅទីនោះអ្នកស្រីបាននិយាយជាមួយក្រុមអ្នកគាំទ្រលោក Trump មួយចំនួន ដែលបន្តស្នាក់នៅក្បែរទីតាំងនៃចលាចលកាលពីពុធ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល។