សហរដ្ឋអាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត ១៧នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត

ពិធី​បុណ្យសព​របស់អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក Jamal Khashoggi។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ទីភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត១៧នាក់​ ដោយសារ​តែ​មាន​ជាប់ពាក់ព័ន្ធនឹង​ការ​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក Jamal Khashoggi នៅក្នុង​ស្ថានកុងស៊ុល​ក្រុងរីយ៉ាត់​នៅ​ប្រទេសតួកគី។

ក្នុងចំណោម​អ្នកទាំង១៧នាក់នោះ​ ក៏​មាន​លោក Saud al-Qahtani អតីត​ជំនួយការ​ជាន់ខ្ពស់​របស់​ព្រះអង្គម្ចាស់​រាជ្ជទាយាទ bin Salman ព្រមទាំង​លោក Mohammed Alotaibiអគ្គកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ផងដែរ។ រដ្ឋមន្រ្តី​ក្រសួងហរិញ្ញវត្ថុ​អាមេរិក​លោក Steve Mnuchinបាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការ​មួយ​កាល​ពីថ្ងៃព្រហស្បតិ៍​ថា «បុគ្គល​ទាំង១៧នាក់​ដែល​បាន​សម្លាប់​លោក Jamalដែល​ជា​អ្នកកាសែត​រស់នៅ​និង​ធ្វើការ​នៅ​សហរដ្ឋមេរិកនេះ​ត្រូវ​តែ​ទទួល​លទ្ធផល​ចំពោះ​ទង្វើ​របស់​ពួកគេ»។
ទណ្ឌកម្ម​ទាំងនេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​សកលលោក​ Global Magnitsky Human Rights Accountability Act ដែល​ជា​ច្បាប់​ប្រើ​ទៅ​លើ​បុគ្គល​ណា​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ប្រព្រឹត្ត​អំពើពុករលួយ។ ការប្រកាសដាក់​ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​តែ​សហរដ្ឋអាមេរិក​កម្រ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Mnuchin ក៏​បាន​ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​កំពុង​បន្ត​កិច្ចប្រឹងប្រែង​នានា​ដើម្បី​ស្វែងរក​ឲ្យឃើញ​ថា​អ្វី​បាន​កើតឡើង​ឲ្យ​ពិតប្រាកដ​ និង​បុគ្គល​ណា​ខ្លះ​ទៀត​ដែល​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​សម្លាប់លោក Jamal Khashoggi៕