៥០ឆ្នាំក្រោយមក អាមេរិកចុះចតលើព្រះច័ន្ទជាលើកដំបូងដោយប្រើយានអវកាសឯកជន
Your browser doesn’t support HTML5
នៅខែកុម្ភៈនេះ យានរុករកលើព្រះច័ន្ទឈ្មោះថា Odysseus ដែលបានចុះចតចំហៀងខ្លួនដោយមិនរលូន កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ត្រួវបានរាយការណ៍ថា នៅដំណើរត្រឹមត្រួវល្អ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ យាន Odysseus នេះ ជាយានអវកាសឯកជនដំបូងគេដែលបានទៅដល់ផ្ទៃព្រះច័ន្ទ ហើយវាក៏តំណាងឲ្យការចុះចតលើព្រះច័ន្ទលើកទី១នៃយានអវកាសរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៧២ មក។ លោក ចាប ចិត្រា នៃ VOA ជូនសេចក្តីប្រែសម្រួលនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖