សហជីព​ជំរុញ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ឲ្យ​បាន​ច្រើន

Your browser doesn’t support HTML5

ក្រសួងការងារ ភាគីថៅកែរោងចក្រ និងតំណាងកម្មករកំពុងពិភាក្សាគ្នាអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ ការចរចាអំពីប្រាក់ឈ្នួលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្រេចថាតើត្រូវដំឡើងប្រាក់ឈ្នួលកម្មករឬយ៉ាងណា។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលរួមចរចានេះក្នុងតំណាងភាគីកម្មករ ដោយជំរុញឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករឲ្យបានច្រើន ហើយ​បាន​ផ្តល់​បទសម្ភាសន៍ដល់លោក ស៊ុន ណារិន និងលោក លាស់ លីបលីប នៃ​វីអូអេ៕