ភ្នំពេញ —
ប្រទេសចំនួន១២៨កំពុងប្រជុំពេញអង្គនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(Unesco) ក្នុងទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះក្នុងគោលដៅស្វែងរកការយកចិត្តទុកដាក់លើការថែរក្សាបេតិកភណ្ឌពិភពលោកនិងបញ្ចូលរមណីយដ្ឋានថ្មីជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។
លោកស្រីអ៊ីរីណា បូកូវ៉ា (Irina Bokova) អគ្គនាយិកាអង្គការវប្បធម៌ វិទ្យាសាស្ដ្រ អប់រំរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថាយូណេស្កូ មានប្រសាសន៍ក្នុងសន្និសីទកាសែតក្រោយពីកិច្ចប្រជុំពេញអង្គបានមួយកំណាត់ថ្ងៃថាមានការពិភាក្សាជាទូទៅជាច្រើន។
លោកស្រីនិយាយថា៖ «មានការពិភាក្សាជាច្រើនអំពីអនាគតនៃអនុសញ្ញាស្តីពីសារៈសំខាន់នៃបេតិកភណ្ឌពិភពលោកនិងសញ្ញាណនៃបេតិកភណ្ឌនិងតម្រូវការការពារក្នុងពិភពលោក។ មានសំណើចំនួន៣១សម្រាប់ការចុះបញ្ជីបេតិកភណ្ឌពិភពលោកដែលនឹងត្រូវជជែកពិភាក្សាដោយអ្នកជំនាញមកពីប្រទេសចំនួន២១របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ»។
លោកសុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងក្នុងសន្និសីទកាសែតនោះដែរថាមានប្រតិភូបរទេសកើនដល់ចំនួន១.៤៦៥នាក់ត្រូវមកចូលរួមកិច្ចប្រជុំពេញអង្គរយៈពេល១២ថ្ងៃនេះ។ កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញនិងនៅក្រុងសៀមរាប។
សូមបញ្ជាក់ថា អ្នកយកព័ត៌មានមិនត្រូវបានអនុញ្ញតឲ្យចូលរួមក្នុងកិច្ចប្រជុំពេញអង្គនោះទេ ប៉ុន្តែពួកគេអាចស្តាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គដោយផ្ទាល់បានតាមរយៈប្រព័ន្ធអ៊ីនធឺណិតឬតាមរយៈការភ្ជាប់តាមបណ្តាញទូរទស្សន៍មកកាន់បន្ទប់ព័ត៌មាន។ មានសំណើចំនួន៣១មកពីប្រទេសចំនួន៣០ដើម្បីស្នើដាក់រមណីយដ្ឋាននិងទីតាំងប្រវត្តិសាស្ដ្រជាបេតិកភណ្ឌពិភពលោក។
លោករ៉ូនី អាម៉េឡាន (Roni Amelan) មន្ត្រីព័ត៌មានរបស់អង្គការយូណេស្កូ មានប្រសាសន៍កាលពីថ្ងៃអាទិត្យថាក្នុងនោះមានប្រទេសថ្មីមួយចំនួនដែលទើបនឹងដាក់សំណើដូចជាប្រទេសកាតាប្រទេសហ្វ៊ីជីនិងប្រទេសស៊ីរីស្របពេលដែលប្រទេសវៀតណាមបានដកសំណើរបស់ខ្លួនចេញវិញ។
លោករ៉ូនី អាម៉េឡាន បានពិពណ៌នាថាក្នុងចំណោមរមណីដ្ឋានដែលត្រូវបានស្នើនោះមានតំបន់ក្រុង មានតំបន់ដែលពោរពេញដោយគ្រាប់មីន តំបន់ដែលកំពុងទទួលរងគ្រោះដោយការកសាងហេដ្ឋារចនាសម្ព័ន្ធ មានតំបន់ធម្មជាតិយ៉ាងធំដូចជានៅប្រទេសចិន និងប្រទេសតាហ្ស៊ីគីស្ថាន តំបន់ជ្រលងភ្នំនៅប្រទេសអ៊ីតាលី ជាដើម។
អ្នកស្រីអ៊ីរីណា បូកូវ៉ា បញ្ជាក់ថាក្នុងកិច្ចប្រជុំនេះក៏នឹងមានកិច្ចពិភាក្សាអំពីសម្បតិ្តបេតិកភណ្ឌដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ផងដែរ។
អ្នកស្រីនិយាយថា៖ «ឧទាហរណ៍ប្រទេសម៉ាលី ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយប្រាសាទមួយចំនួននឹងត្រូវលើកយកមកជជែកក្នុងកិច្ចប្រជុំលើកនេះ»។
លោករ៉ូនី អាម៉េឡាន បានប៉ាន់ស្មានថារមណីយដ្ឋាននិងតំបន់បុរាណចំនួនប្រមាណជា១៥អាចនឹងត្រូវទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំនេះប៉ុន្តែមន្ត្រីកម្ពុជាឲ្យដឹងថារហូតមកទល់នឹងល្ងាចនេះប្រទេសជាសមាជិកមិនទាន់ធ្វើការសម្រេចណាមួយលើបញ្ហានេះទេ៕