ភាពមិនប្រាកដប្រជានៅបន្តមាននៅភាគខាងកើតអ៊ុយក្រែន ខណៈទាហានរុស្ស៊ីឈរជើងជាបន្តបន្ទាប់
Your browser doesn’t support HTML5
កងយោធាអ៊ុយក្រែនឲ្យដឹងថា ករណីបាញ់កាំភ្លើងធំនៅតំបន់ Donetsk និង Luhansk នៅតំបន់ព្រំដែនអ៊ុយក្រែន ដែលរុស្ស៊ីត្រួតត្រា បានថយចុះ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបន្តបញ្ជូនទាហានកាន់តែច្រើននាក់ទៀត ទៅកាន់ទល់ដែនរបស់រុស្ស៊ី។ លោក Victor Lymar អ្នកយកព័ត៌មានឲ្យ VOA ផ្សាយជាភាសាអ៊ុយក្រែន បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនរបស់អ៊ុយក្រែន ហើយបានរកឃើញថាពលរដ្ឋដែលរស់នៅទីនោះសង្ឃឹមថានឹងមានសន្តិភាព តែក៏ត្រៀមខ្លួននឹងសង្គ្រាមដែលអាចកើតឡើងផងដែរ។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕