ស.រ.អាដែលចាត់ទុកខ្លួនឯងជាជើងឯកខាងសិទ្ធិមនុស្សនឹងត្រូវរងការសើរើប្រវត្តិរបស់ខ្លួនដោយអ.ស.បនៅថ្ងៃច័ន្ទស្អែកនេះ។ ស.រ.អានឹងជួបប្រទះការពិនិត្យប្រវត្តិសិទ្ធិមនុស្សសាកល ដែលប្រទេសជាសមាជិកទាំងអស់ចំនួន១៩៣ ត្រូវតែឆ្លងកាត់ជារៀង៤ឆ្នាំម្តង។
ស.រ.អា ទំនងប្រឈមការពិនិត្យពិច្ច័យដ៏តឹងតែងនៅក្នុងទីក្រុងហ្សឺណែវ រួមមានសំណួរអំពីប៉ូលិស ដែលកាលពីពេលថ្មីៗនេះ បានសម្លាប់ពួកបុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក។
បញ្ហាផ្សេងៗទៀត ទំនងជាកើតមានឡើងនៅក្នុងកិច្ចប្រជុំនោះ រួមមានការរាលដាលនៃការចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដាក់គុក រួមមានកូនក្មេង និងលក្ខខណ្ឌនៅក្នុងគុកស.រ.អា រួមមានការឃុំឃាំងឲ្យនៅតែម្នាក់ឯងក្នុងរយៈពេលយូរ និងការបន្តការប្រើប្រាស់ការដាក់ទោសប្រហារជីវិត។
ការឈ្លបយកការណ៍ដ៏ខ្លាំងលើប្រជាពលរដ្ឋសហរដ្ឋអាមេរិក បានក្លាយជាប្រធានបទក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនិងត្រូវលើកយកមកពិភាក្សាផងដែរ។
ច្បាប់ស្នេហាជាតិរបស់សហរដ្ឋអាមេរិក ដែលមានសកម្មភាពនៃការស៊ើបយកការណ៍ជាច្រើនបានធ្វើឡើង ហើយច្បាប់នោះអាស្រ័យការជជែកដេញដោលនៅក្នុងសភាមុនពេលថ្ងៃទី០១ ខែមិថុនាដែលជាពេលកំណត់នៃការបន្តច្បាប់នោះ។
កេរ្ត៍ដំណែលរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពីសង្គ្រាមប្រឆាំងភេរវកម្ម ដែលបានចោទប្រកាន់ទីភ្នាក់ងារសេអ៊ីអាពីការធ្វើទារុណកម្ម និងការខកខានមិនបានបិទមជ្ឈមណ្ឌលឃុំឃាំងច្រកសមុទ្រ Guantanamoនៃប្រទេសគុយបាទំនងនឹងត្រូវពិនិត្យមើលដែរ៕