ភាព​មិន​ច្បាស់​លាស់​នៃ​ការ​គ្រប់​គ្រង​អតីត​យុទ្ធជន​ម៉ៅ​និយម​នៅ​នេប៉ាល់

  • Anjana Pasricha

ប្រធាន​បេសកកម្ម​​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​នេប៉ាល់ Karin Landgren ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទី​ក្រុង កាត់ម៉ាន់ឌូ (Kathmandu) ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១១។

នៅ​ប្រទេស​ នេប៉ាល់ ​គេមិន​ដឹង​ច្បាស់​ថា ​តើ​នរណា​នឹង​ត្រួត​ត្រាអតីត​យុទ្ឋ​ជន​និយម​លទ្ឋិ​ម៉ៅ​ រាប់​ពាន់​នាក់ ​ នៅពេល​ដែលបេសកម្ម​សន្ដិភាព ​របស់​អង្គការ​សហប្រជាជាតិ ​នៅអាស៊ីភាគ​ខាង​ត្បូង​រៀបចំបញ្ចប់​មុខ​នាទីរបស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ។

កាតព្វកិច្ច​សំខាន់​មួយ​នៃ​បេសកម្ម​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​ប្រទេស ​នេប៉ាល់ ​គឺ​តាម​ឃ្លាំ​មើល​អតីត​យុទ្ឋជន​ម៉ៅ​និយម ប្រមាណ ២ម៉ីននាក់​ ដែល​ស្ថិតនៅ​ក្នុង​ជំរំ ​ក្រោយពីក្រុមទាំងនោះឈប់ធ្វើការបះ​បោរ​ ​ហើយចូលរួមក្នុងដំណើរការសន្ដិភាពកាលពីឆ្នាំ២០០៦។ អាវុធរបស់គេ​បានត្រូវ​ចាក់សោ​រ​ទុកក្នុងឃ្លាំងដែក​។

បួន​ឆ្នាំក្រោយ​មក​ ខណៈ​ដែល​បេសកម្ម​អង្គការ​សហប្រជាជាតិ​រៀប​ចំចាក​ចេញ​ពី​ប្រ​ទេស​នេប៉ាល់​ នៅ​ថ្ងៃ​សៅរ៍ ក្រុម​គណបក្ស​បដិបក្ខ ​មិន​អាច​ធ្វើ​ការសម្រេច​ចំពោះ​អនាគត​របស់​ក្រុម​អតីត​យុទ្ឋជន​បាន​ឡើយ។

ក្រុម​ម៉ៅ​និយម​ចង់​ឲ្យ​គេ​បញ្ចូល​អតីតយុទ្ឋ​ជន​ទាំង​នោះ​ទៅ​ក្នុង​កងទ័ព​ តែ​គណបក្ស​នយោបាយជា​ច្រើន​បាន​ប្រឆាំង។ ក្រុម​ម៉ៅ​និយម​បាន​ព្រមាន​ថា ​ដំណើរ​ការ​សន្ដិភាព​អាច​បរាជ័យ ប្រសិន​បើ​ក្រុម​អ្នក​តាម​ឃ្លាំ​មើល​របស់​អង្គការ​សហប្រជាជាតិ ​ចាក​ចេញ​ពី​ប្រទេសនេប៉ាល់។ ក្រុម​នោះ​និយាយ​ថា​ ​គេ​មិន​ចង់​ឃើញ​អតីត​យុទ្ធជន​ និងអាវុធ​របស់​ខ្លួន​ ត្រូវ​បាន​ត្រួត​ត្រា​ដោយ​គណកម្មាធិការ​គ្រប់​គ្រង​ដោយ​រដ្ឋាភិ​បាល​ទេ។ តែ ​សេច​ក្ដី​ស្នើ​របស់​ខ្លួន​ដើម្បី​បន្ដ​បេសកម្ម​សន្ដិភាព ​បាន​ត្រូវ​បដិសេធ​ ដោយ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន។

នៅ​ថ្ងៃ​ច័ន្ទមន្ដ្រិ​បេសកម្ម ​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រុម​និយម​ម៉ៅ​សុខ​ចិត្ដ​យល់​ព្រម​ទទួលយន្ដការ​តាម​ឃ្លាំ​មើល​ថ្មីសម្រាប់​អតីត​យុទ្ឋជន​ និង​អាវុធរបស់​គេ។

បណ្ណាធិការ​កាសែត នេប៉ាល់ ថែមស៍ (Nepal Times) លោក​ គុនដា នីឃិត នីកស៊ីត (Kunda​ Nixit) មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណោះស្រាយដែល​នឹង​អាច​មាន​ប្រសិទ្ធភាព ​ក្នុង​ពេល​បុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ លោក​ថ្លែង​ថា៖

«វា​នឹងមិន​អាច​មាន​ការ​បះបោរ​ធំ​ដុំ​ទេ​។ ខ្ញុំ​យល់​ថា​ ក្រុម​ម៉ៅ​និយម​នឹង​រក​ឃើញ​ការ​សម្រុះ​សម្រួល​គ្នា​មូយ​ជា​មិន​ខាន​។»

បេសកម្ម​អង្គការ​សហប្រជាជាតិ ​បាន​ត្រូវ​ពន្យា​ពេល​ជា​ច្រើន។ ​តែ​ ក្រុមមន្ដ្រី បាន​និយាយ​ថា វា​មិន​មាន​ប្រយោជន៍​អ្វី​ច្រើនទេ​ដើម្បីបន្ដបេសកម្ម​ដោយ​គ្មាន​ការលូត​អ្វី​ធំ​ដុំ​មក​លើ​រឿង​នយោបាយ​សំខាន់ៗ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក