អង្គការសហប្រជាជាតិនិងរដ្ឋសមាជិកត្រូវគេស្នើឲ្យព្យួរអាសនៈកម្ពុជា
Your browser doesn’t support HTML5
ក្រុមវាគ្មិនបានទទូចដល់សមាជិកអង្គការសហប្រជាជតិ ឲ្យពិនិត្យមើលស្ថានការណ៍នយោបាយកម្ពុជាឡើងវិញ និងព្យួរអាសនៈកម្ពុជានៅឯអ.ស.បឲ្យនៅទំនេរ។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA បានចុះទៅយកព័ត៌មានក្នុងបុរីញូវយ៉ក និងបានរាយការណ៍មកថា ការទទូចរបស់ក្រុមវាគ្មិនយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីពិភាក្សាអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រចាំអ.ស.បកាលពីថ្ងៃអង្គារកន្លងទៅ៕