ការប្រកាស​បង្កក​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​បង្ក​ផលប៉ះពាល់​នៅ​ជុំវិញ​ពិភពលោក

Your browser doesn’t support HTML5

បណ្តាប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមទាំងប្រទេសកម្ពុជា ជាពិសេស​បណ្តាញ​អង្គការ​សង្គមស៊ីវិល កំពុង​ប្រឈម​នឹងផលប៉ះពាល់​ជាច្រើន បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​បង្កក​ជំនួយ​បរទេស​រយៈពេល ៩០ ថ្ងៃ។ លោក ស៊ុន ណារិន អ្នកយក​ព័ត៌មាន​ឲ្យ​វីអូអេ បាន​ពិភាក្សា​ជាមួយ​អ្នកដឹកនាំ​អង្គការ​សង្គមស៊ីវិល​និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​អំពី​ផលប៉ះពាល់​ទាំងនេះ និង​រាយការណ៍​អំពី​រឿងនេះ​ពី​រាជធានី​ភ្នំពេញ៕