២០ឆ្នាំក្រោយការបញ្ចប់សង្រ្គាមនៅស្រុកអន្លង់វែង
Your browser doesn’t support HTML5
នៅថ្ងៃ៧មករា នេះ រដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ ពិធីនេះត្រូវបានចូលរួមដោយមនុស្សរាប់ពាន់នាក់ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ បញ្ចប់ការវាយប្រហារជាមួយកម្លាំងខ្មែរក្រហម។ ក្រោយសមាហរណកម្មជាមួយរដ្ឋាភិបាលកាលពីចុងឆ្នាំ១៩៩៨ ពួកខ្មែរក្រហមដែលនៅសេសសល់បានបន្តរស់នៅក្នុងស្រុកអន្លង់វែង។ រហូតមកដល់ពេលនេះ អ្នកចំណូលថ្មីក៏បានមករស់នៅតំបន់អន្លង់វែងលាយឡំជាមួយអតីតខ្មែរក្រហមផងដែរ។ អន្លង់វែងបានក្លាយជាស្រុកមួយដែលប្រជាពលរដ្ឋប្រកបរបរកស៊ីធម្មតា តែតំបន់មួយនេះកំពុងក្លាយជាតំបន់សក្តានុពលប្រវត្តិសាស្រ្តមួយផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕