តួកគីទំនងត្រូវបោះឆ្នោតប្រធានាធិបតីផ្តាច់ព្រ័ត្រនៅជុំទី២
Your browser doesn’t support HTML5
ការបោះឆ្នោតប្រធានាធិបតីតួកគីកាលនៅថ្ងៃអាទិត្យ ទី១៤ ឧសភានេះ ទំនងជាពុំមានបេក្ខជនណាម្នាក់ក្នុងចំណោមបេក្ខជននាំមុខទាំងពីរឈ្នះសំឡេងឆ្នោតគាំទ្រលើសពី៥០%នោះឡើយ ដែលការណ៍តម្រូវឱ្យមានការបោះឆ្នោតជម្រុះក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ក្នុងរយៈពេល ២សប្តាហ៍ខាងមុខនេះទៀត។ ទោះបីជាយ៉ាងនេះក្តី ក៏ឧត្តមក្រុមប្រឹក្សារៀបចំការបោះឆ្នោតប្រទេសនេះថា គេនៅមិនទាន់ច្បាស់នៅឡើយ ដោយសន្លឹកឆ្នោតអ្នករស់នៅក្រៅប្រទេសទាំង ៤លាន៣សែននាក់នៅមិនទាន់បានរាប់អស់នៅឡើយទេ។ ការិយាល័យព័ត៌មាន VOA រាយការណ៍ពីរឿងនេះ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖