លោក Trump នៅទទួលបានការគាំទ្រដ៏លើសលប់ក្នុងចំណោមពួកអភិរក្សនិយម CPAC
Your browser doesn’t support HTML5
អតីតប្រធានាធិបតីលោក Donald Trump នៅតែជាឥស្សរជនសំខាន់សម្រាប់នយោបាយពួកអភិរក្សនិយមក្នុងសហរដ្ឋអាមេរិក។ លោកបានទទួលការគាំទ្រដ៏ច្រើនលើសលប់ក្នុងការស្ទង់មតិក្រៅផ្លូវការសម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅឯសន្និសីទស្តីពីសកម្មភាពនយោបាយអភិរក្សនិយមដែលក្រុមមន្ត្រីបានជួបប្រជុំគ្នានៅក្នុងទីក្រុង Dallas កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហានេះ។ លោក Mike O'Sullivan រាយការណ៍ឱ្យ VOA អំពីរឿងនេះ។ លោក សុខ ខេមរា ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕