លោក Donald Trump បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​ដែល​ទើប​តែ​ជាប់​ឆ្នោត​លោក​ Donald Trump នៅ​ក្នុង​សេចក្តី​ថ្លែង​ទទួល​តំណែង​ដំបូង​របស់​លោក​ជា​មួយ​ភរិយាអ្នកស្រី​ Melania​ និង​កូន​ប្រុស​របស់​លោក Barron Trump កាល​ពី​យប់​ថ្ងៃពុធ ទី​០៩​ វិច្ឆិការ ២០១៦ នៅបុរី​ញូវយ៉ក។

​លោក Donald Trump ​នឹង​ក្លាយ​ជា​ប្រធានា​ធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

​មហាសេដ្ឋីដែល​ត្រូវ​បាន​គេប៉ាន់​ស្មាន​ខុសជាទូទៅ​ហើយត្រូវ​បាន​គេ​សើច​ចំអកដោយ​ពួក​អ្នក​នយោបាយ​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ទូទាំ​ង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី ​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​អង្គារ​លើ​លោកស្រី Hillary Clinton គូ​ប្រកួតប្រជែង​របស់លោក​ហើយ​នឹង​ជាអតីត​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក។

​លោក Trump បាន​ឡោមព័ទ្ធ​ទៅ​ដោយក្រុម​គ្រួសារនិង​អ្នក​ជំនួយ​ការ​ជាន់​ខ្ពស់​របស់​លោក​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​និយាយ​ថា«​ខ្ញុំសូម​សន្យា​ជូន​ប្រជា​ពលរដ្ឋ​ទាំងអស់នៅ​ក្នុង​ប្រទេស​នេះ​ថា ​ខ្ញុំ​នឹងក្លាយ​ជា​ប្រធានា​ធិបតី​សម្រាប់​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់‍»។

ជ័យ​ជម្នះ​ដែល​មិនគួរ​ឲ្យ​កើត​បានសម្រាប់​បេក្ខជនដែល​មិនដែលកាន់​ដំណែងតាមរយៈ​ការ​បោះឆ្នោតហើយមិនដែល​គោរព​ច្បាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក។​ ជ័យ​ជម្នះ​នេះ ​ក៏​បញ្ចប់​នូវយុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​ប្រកប​ដោយ​ការ​បែក​បាក់​នៅ​ក្នុង​ព្រឹត្តិការ​ណ៍នៅ​ពេល​ថ្មី​ៗ​នេះ​ដែរ។

​យោងតាមតួលេខនៅ​ថ្ងៃព្រឹក​ពុធ​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Trump ខាង​គណបក្ស​សាធារណរដ្ឋ ​ឈ្នះ​បាន​ប្រតិភូ​២៨៨​ដោយ​ប្រៀប​ធៀប​ទៅ​នឹង​លោកស្រី​ Clinton ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ទទួល​បាន​ប្រតិភូ​២១៥៕