លោក Trump អះអាងថាគ្មានទោសលើបទចោទឯកសារសម្ងាត់
Your browser doesn’t support HTML5
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅតែជំនះរឹងមាំ បន្ទាប់ពីបានអះអាងថាគ្មានកំហុសនៅបន្ទប់តុលាការក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារនេះ។ បេក្ខជនប្រធានាធិបតីនាំមុខរបស់គណបក្សសាធារណរដ្ឋរូបនេះ ប្រឈមនឹងបទចោទ៣៧ករណី រួមមានការរក្សាឯកសារសម្ងាត់ដោយខុសច្បាប់និងរារាំងប្រព័ន្ធយុត្តិធម៌។ អ្នកស្រី Patsy Widakuswar ប្រធានការិយាល័យព័ត៌មាន VOA នៅសេតវិមានរាយការណ៍អំពីរឿងនេះ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៖