លោក​ Trump ​ប្រមូល​សំឡេង​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ Georgia ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ខណៈ​ចោទ​ប្រកាន់​ថា​ការ​លួច​បន្លំ​រីក​រាល​ដាល

Your browser doesn’t support HTML5

គណបក្ស​សាធារណ​រដ្ឋ​ និង​គណបក្ស​ប្រជា​ធិបតេយ្យ​កំពុង​ធ្វើការ​ដើម្បី​ឱ្យ​ពលរដ្ឋ​នៅ​រដ្ឋ​ Georgia​ បោះឆ្នោត​ឲ្យ​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី៥​ ខែ​មករា​ដែល​នឹង​សម្រេច​ថា ​គណបក្ស​ណា​គ្រប់គ្រង​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក។​ ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​ក៏​បែក​បាក់​គ្នា​ផង​ដែរ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៣ ​ខែ​វិច្ឆិកា ​ដោយ​​លោក​ប្រធានាធិបតី​ Donald Trump ​នៅ​តែ​អះអាង​ថា​មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត។​ លោកស្រី​ Michelle Quinn ​​រាយ​ការណ៍​អំពី​រឿង​នេះ។ លោក ​ពិន ស៊ីសុវណ្ណ ជូន​សេចក្ដី​ប្រែ​សម្រួល៕