លោក Trump ប្រឈមនឹងការបញ្ជូនឲ្យស៊ើបករណីព្រហ្មទណ្ឌបួនពាក់ព័ន្ធនឹងការវាយប្រហារវិមានសភា
Your browser doesn’t support HTML5
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលសភាបានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអតីតប្រធានាធិបតីអាមេរិក។ គណៈកម្មាធិការស៊ើបអង្កេតការវាយប្រហារលើវិមានសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បានស្នើឱ្យក្រសួងយុត្តិធម៌ចោទប្រកាន់បទព្រហ្មទណ្ឌចំនួនបួនប្រឆាំងនឹងលោក Donald Trump ដែលក្នុងនោះ មានការជួយដល់ការបះបោរផងដែរ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានសភានៃ VOA រាយការណ៍លម្អិត។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕