លោក​ប្រធានាធិបតី Donald Trump បង្កើត​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​ថ្មី​ដើម្បី​ប្រជែង​ជា​មួយ​ចិន

Your browser doesn’t support HTML5

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកDonald Trump បាន​ចុះ​ហត្ថលេខា​អនុម័ត​ច្បាប់​មួយ ដើម្បី​បង្កើត​ទីភ្នាក់ងារ​វិនិយោគទុន​បរទេស​ថ្មី​មួយ ដែល​មាន​គោល​បំណង​សម្រួល​ដល់​ការ​ផ្តល់​ប្រាក់​កម្ចី​ឯកជន​ចំនួន ៦០ពាន់លានដុល្លារ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។ អ្នក​ខ្លះ​យល់​ឃើញ​ថា នេះ​ជា​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​កន្លង​មក​បាន​ធ្វើ​យុទ្ធនាការ​គាំ​ទ្រ​យុទ្ធសាស្ត្រ «អាមេរិក​មុន​គេ ឬ America First» ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ថវិកា​សម្រាប់​ជំនួយ​អន្តរជាតិ។ អ្នកស្រី Patsy Widakuswara អ្នក​យក​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន បាន​រាយការណ៍​ថា ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​ថ្មីនេះ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​កំពុង​រីក​រាល​ដាល​ខ្លាំង​ឡើង​របស់​ប្រទេស​ចិន នៅ​​អាហ្វ្រិក អាស៊ី និង​អាមេរិកឡាទីន។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖