យុទ្ធនាការលោក Trump រងការលួចចូលគេហទំព័រ ខណៈយុទ្ធនាការអ្នកស្រី Harris សន្យាលុបចោលពន្ធសម្រាប់លុយ Tip
Your browser doesn’t support HTML5
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គេហទំព័រមួយក្នុងចំណោមគេហទំព័រយុទ្ធនាការរកសំឡេងឆ្នោតមួយចំនួន ត្រូវបានគេលួចចូល។ ស្របពេលដែលព័ត៌មានលម្អិតអំពីការលួចចូលនោះកំពុងតែបង្ហាញឱ្យឃើញជាបន្តបន្ទាប់ បេក្ខជនអនុប្រធានាធិបតីរបស់លោក Trump គឺលោក JD Vance បានផ្តល់បទសម្ភាសន៍មួយចំនួន កាលពីថ្ងៃអាទិត្យ។ នៅក្នុងបទសម្ភាសន៍ទាំងនោះ លោកបានវាយប្រហារលើបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។ នៅពេលទន្ទឹមគ្នានេះ អ្នកស្រីអនុប្រធានាធិបតី Harris និងបេក្ខជនអនុប្រធានាធិបតីរបស់អ្នកស្រី គឺលោក Tim Walz បន្តជួបជាមួយអ្នកគាំទ្រ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត ដោយផ្តោតទៅលើរឿងសេដ្ឋកិច្ច។ អ្នកស្រី Veronica Balderas Iglesias នៃវីអូអេរាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល៕