លោក Trump និងលោកBidenប្រឈមនឹងការពិនិត្យពិច្ច័យកាន់តែខ្លាំងនៅក្នុងការប្រជែងយកតំណែងប្រធានាធិបតីឆ្នាំ២០២៤
Your browser doesn’t support HTML5
នៅក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ ភាពដែលអាចជាប់ឆ្នោតបានជាថ្មីម្តងទៀតរបស់អតីតប្រធានាធិបតីលោក Donald Trumpបានត្រូវចោទសួរ បន្ទាប់ពីលោកបានប្រគល់ខ្លួនទៅឱ្យពួកអាជ្ញាធរពន្ធនាគារនៅក្នុងរដ្ឋGeorgia កាលពីសប្តាហ៍មុន នៅក្នុងរឿងក្តីលួចបន្លំសន្លឹកឆ្នោត។ ការស្ទង់មតិជាតិនៅតែបង្ហាញថាលោកTrump បាននាំមុខបេក្ខជនឈរឈ្មោះប្រធានាធិបតីដទៃទៀតពីខាងគណបក្សសាធារណរដ្ឋរបស់លោកក្នុងចំនួនដ៏ច្រើន។ អ្នកស្រី Veronica Balderas Iglesiasនៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្តា ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕