ទាំងលោក Trump ទាំងលោក Biden សុទ្ធតែប្រយ័ត្នប្រយែងនិងមានជំហរមិនច្បាស់លើបញ្ហាកញ្ឆា
Your browser doesn’t support HTML5
កញ្ឆាជាបញ្ហាមួយដែលមានការយល់ស្របគ្នាជាឯកច្ឆន្ទដ៏កម្រនៅក្នុងសហរដ្ឋអាមេរិក ដែលមានការបែងចែកគ្នាខាងនយោបាយ។ ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំង ៨៨ភាគរយ គាំទ្រយ៉ាងហោចណាស់ផ្នែកណាមួយដែលធ្វើឲ្យកញ្ឆាស្របច្បាប់។ តែអ្នកតស៊ូមតិរឿងកញ្ឆាថា បេក្ខជនប្រធានាធិបតីនាំមុខគេទាំងពីរនាក់ មិនផ្តោតលើការផ្លាស់ប្តូរឥរិយាបទនោះទេ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ លោក Scott Stearns រាយការណ៍រឿងនេះពីទីក្រុង Denver រដ្ឋ Colorado។ លោក សាយ មុន្នី ប្រែសម្រួល៕