លោក Trump និង​លោក Biden បង្ហាញ​ទស្សនៈ​ខុសគ្នា​យ៉ាង​ច្បាស់លាស់ លើ​គោលនយោបាយ​ការបរទេស

Your browser doesn’t support HTML5

កំណត់និពន្ធ៖ VOA បាន​ធ្វើការ​កែតម្រូវ​លើ​វីដេអូ​នេះ​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី៤ ខែកញ្ញា ឆ្នាំ២០២០។ មហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ បាន​បង្ហាញ​លោក​ប្រធានាធិបតី Donald Trumpថា​ជា​អគ្គ​មេ​បញ្ជាការ​កងទ័ព​ដ៏​រឹងមាំ​មួយ​រូប ដែល​តទល់​ជា​មួយ​គូសត្រូវ និង​ទាមទារ​ច្រើនថែម​ទៀត​ពី​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។ គូប្រជែង​របស់​លោក គឺ​អតីត​អនុ​ប្រធានាធិបតី​លោក Joe Biden និយាយ​ថា​ លោក​នឹង​ឈរ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក មិនមែន​ជាមួយ​ជនផ្តាច់ការ​នោះ​ទេ។ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ VOAប្រចាំ​នៅ​សេតវិមាន​អ្នកស្រី Patsy Widakuswara វិភាគ​ពី​ទស្សនវិស័យ​របស់​បេក្ខជន​ទាំងពីរ​ស្តីពី​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​ពិភព​លោក ហើយ​លោក​ជ្រា វណ្ណារិទ្ធ ជូនសេចក្តី​ប្រែសម្រួល៕