ភ្នំពេញ —
ប្រជាសហគមន៍ជនជាតិដើមភាគតិចសរុបជាង ៣០០នាក់មកពីស្រុកត្បែងមានជ័យ ជាំក្សាន្ត និងឆែប ក្នុងខេត្តព្រះវិហារនៅព្រឹកថ្ងៃសុក្រនេះបានប្រារព្ធធ្វើពិធីបំបួសព្រៃដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរនៅតំបន់ព្រៃព្រះរកាដែលជាចំណុចប្រសព្វនៃស្រុកទាំងបីនិងមានគ្របដណ្តប់លើផ្ទៃដីសរុបជាង ៩ម៉ឺនហិកតា។
អ្នកស្រី ស៊ិនសាំង អាយុ៥៧ឆ្នាំជាជនជាតិដើមកួយរស់នៅក្នុងភូមិស្រែពាង ឃុំប្រមេ ស្រុងត្បែងមានជ័យខេត្តព្រះវិហារ។ អ្នកស្រីថ្លែងថាអ្នកស្រីនិងប្រជាពលរដ្ឋក្នុងភូមិប្រហែលជិត ៥០នាក់បានធ្វើដំណើរចូលក្នុងព្រៃដើម្បីចូលរួមពិធី។
អ្នកស្រីបន្ថែមទៀតថាព្រៃព្រះរកាជាប្រភពធនធានដ៏សំខាន់របស់អ្នកភូមិប៉ុន្តែបច្ចុប្បន្ននេះកំពុងរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមហ៊ុនចិនដែលមានក្រុមទាហានប្រដាប់អាវុធជាអ្នកការពារ។
«ខាងជាំក្សាន្តមានទាហានកងពលគេកាប់អស់រាប់រយដើម។ ចឹងបានយើងខ្ញុំនាំគ្នាទៅមើលហ្នឹង។ វាធ្ងន់ធ្ងរណាស់ពីព្រោះមិនមែនកាប់តែឈើបេង នាងនួនឯណា សូម្បីតែព្រៃឈើព្រៃច្បោះហ្នឹងក៏គេកាប់ដែរ។ អ្នកភូមិខ្ញុំគេសួរទៅថាអ្នកណាឲ្យកាប់ គេប្រាប់ថាអ្នកស្រី ហ៊ុន ម៉ាណា។ គេប្រាប់ខ្ញុំចឹងខ្ញុំក៏មិនដឹងពិតមិនពិតដែរ»។
កាលពីសប្តាហ៍មុនសំណង់ប្រាសាទបុរាណ២នៅក្នុងស្រុកត្បែងមានជ័យដដែលនេះក៏ត្រូវបានក្រុមហ៊ុនចិនឈូសកម្ទេចចោលផងដែរ។
ជនជាតិដើមកួយម្នាក់ទៀតមកពីស្រុកជាំក្សាន្ត អ្នកស្រី នួន ម៉ុនអាយុ៦៣ឆ្នាំ ក៏បានរៀបរាប់ថា អ្នកស្រីនិងអ្នកភូមិជាង៣០នាក់ទៀតបានមកចូលរួមពិធីបំបួសព្រៃនេះដោយចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន។ អ្នកស្រីបន្តថាក្រុមហ៊ុនដែលអះអាងថាបានសិទ្ធិវិនិយោគបានកាប់បំផ្លាញព្រៃឈើឥតរើសប្រភេទឡើយ។
«កំពុងនៅក្នុងព្រៃហ្នឹងដើម្បីធ្វើពិធី។ យើងខ្ញុំទាំង៣ស្រុកហ្នឹងចង់ឲ្យរដ្ឋាភិបាលរក្សាព្រៃព្រះរក្សាហ្នឹងឲ្យជនជាតិយើងទាំងអស់គ្នាហ្នឹង»។
លោក ឡោ ច័ន្ទមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារមានប្រសាសន៍ថាមានក្រុមហ៊ុនវិនិយោគចិនពីរគឺក្រុមហ៊ុន Rui Feng (Cambodia) International Co.Ltd និង ក្រុមហ៊ុន Lan Feng (Cambodia) International Co.Ltd ដែលទទួលសិទ្ធិវិនិយោគនៅតំបន់ដែលកំពុងធ្វើការឈូសទន្ទ្រានដីសរុបជិត ១៨.០០០ហិកតាសម្រាប់ដាំដំណាំអំពៅ និងដើមអាកាស្យា។
ការវិនិយោគនេះបានធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរនៅតំបន់ព្រៃព្រះរកាដែលជាជង្រុកព្រៃដាល់មានព្រំប្រទល់ជាប់ ៣ស្រុកក្នុងខេត្តព្រះវិហារ។
«ទៅតាមដានបទល្មើសព្រៃឈើហ្នឹងដោយសារតែប្រជាពលរដ្ឋឃើញថាក្រុមហ៊ុននៅតែបន្តឈូសឆាយដីព្រៃឈើនៅតំបន់ទាំងអស់ហ្នឹង។ បើនិយាយពីព្រៃឈើនៅតំបន់ហ្នឹងគឺខ្ទេចខ្ទីអស់ហើយ»។
វីអូអេសំឡេងសហរដ្ឋអាមេរិកមិនអាចស្នើសុំសេចក្តីអធិប្បាយពីលោក អ៊ុំ ម៉ារ៉ាអភិបាលខេត្តព្រះវិហារបានទេដោយលោកលើកឡើងថាលោកកំពុងចូលរួមសិក្ខាសាលា។
«ខ្ញុំកំពុងនៅក្នុងសិក្ខាសាលា។ មានស្តាប់ឮសំឡេងអត់។ អត់បានទេ»។
អ្នកស្រីនួន ម៉ុងថ្លែងទាំងត្អូញត្អែរថាក្រុមជនជាតិដើមភាគតិចក្នុងស្រុករបស់អ្នកស្រី និងស្រុកពីរទៀតដែលកន្លងមកពឹងផ្អែកទាំងស្រុងអនុផលព្រៃឈើពីព្រៃព្រះរកានោះ នឹងប្រឈមនឹងការបាត់បង់ប្រភពចំណូលទ្រទ្រង់គ្រួសារដែលបានមកពីព្រៃឈើនិងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចប្រសិនបើក្រុមហ៊ុននៅបន្តធ្វើការឈូសឆាយនិងកាប់ព្រៃឈើ៕