តំបន់កសិកម្មនិងដីសើមដ៏សំខាន់មួយត្រូវបានផ្លាស់ប្តូរទៅជាភ្នំសំរាមនៅតំបន់ Kashmir ដែលឥណ្ឌាគ្រប់គ្រង

Your browser doesn’t support HTML5

កន្លែងចាក់សំរាមនៅតំបន់ Achan នៃទីក្រុង Srinagar នៅផ្នែកដែលគ្រប់គ្រងដោយឥណ្ឌាក្នុងតំបន់ Kashmir បង្កការបំផ្លិចបំផ្លាញដល់អ្នករស់នៅក្នុងទីក្រុង។ តំបន់នេះធ្លាប់ល្បីដោយសារការធ្វើស្រែចម្ការ និងដីសើម ប៉ុន្តែសព្វថ្ងៃនេះសំរាមបានគរលើគ្នាឡើងដល់កម្ពស់ភ្នំ។ លោក Muheet Ul Islam រាយការណ៍រឿងនេះឲ្យវីអូអេពីទីក្រុង SRINAGAR ដែលគ្រប់គ្រងដោយឥណ្ឌា។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល។