ភាពយន្ត​ខ្នាតធំ​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩៖ បញ្ចាំង​តាម​រោង​ភាពយន្ត ឬ​តាម​អនឡាញ?

Your browser doesn’t support HTML5

គ្រាដែល​ក្រុមហ៊ុន​ផលិត​ភាពយន្ត បាន​ចាប់ផ្តើម​ចេញផ្សាយ​ភាពយន្ត​ឡើងវិញ​នៅ​តាម​រោង​ភាពយន្ត​នានា​កាលពី​ចុង​ឆ្នាំ ២០២១ ស្រាប់តែ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង​បាន​ផ្ទុះ​ឆ្លង​រាតត្បាត ជា​ហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​ទាំង​នេះ បង្ខំចិត្ត​ចេញ​ផ្សាយ​ភាពយន្ត​តាម​អនឡាញ​តែ​ម្តង ឬក៏​តាម​អនឡាញ​ផង​និង​តាម​រោង​ភាពយន្ត​ផង។ នេះ គឺជា​ស្ថានការណ៍​ប្រែប្រួល​មួយ​នៃ​ការទស្សនា​ខ្សែភាពយន្ត​ល្បីៗ​ដែល​ទើប​ចេញ​ថ្មី។ នៅ​ចំពោះ​មុខ​ការ​ប្រែប្រួល​នេះ តើ​គេ​កំណត់​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ផលិត​ភាពយន្ត​តាម​វិធី​ណា? អ្នកស្រី Penelope Poulou រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្ដី​ប្រែសម្រួល៕