កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានឆ្លងចូលភាគខាងត្បូងអ៊ីស្រាអែលដោយសម្លាប់មនុស្ស១២០០នាក់និងចាប់ជម្រិតមនុស្ស២៤០អ្នកផ្សេងទៀត។ ដើម្បីឆ្លើយតប អ៊ីស្រាអែលបានប្រកាសធ្វើសង្រ្គាមជាមួយហាម៉ាស់និងបានវាយប្រហារតាមអាកាសនិងវាយលុកផ្លូវគោកទៅក្នុងតំបន់ហ្កាហ្សា។ បន្ទាប់ពីការប្រយុទ្ធច្រើនជាង៩០ថ្ងៃ ជនជាតិប៉ាឡេស្ទីនជាង២ម៉ឺននាក់ក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់ និងជាច្រើនលាននាក់ទៀតបានផ្លាស់ទីលំនៅ។ ផ្ទះសម្បែង សាលារៀន ព្រះវិហារឬអគារផ្សេងៗត្រូវបានកម្ទេច។ អ្នកជំនាញនិយាយថានេះជាការប្រយុទ្ធដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន។ ហាម៉ាស់បន្តឃុំខ្លួនចំណាប់ខ្មាំង១០០នាក់នៅហ្កាហ្សា។ អ៊ីស្រាអែលបានរាយការណ៍ថាទាហានរបស់ខ្លួនចំនួន១៧៥នាក់បានស្លាប់។ ខាងក្រោមនេះជាភាគ២នៃ តារាងពេលវេលាដែលបង្ហាញពីប្រវត្តិរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបណ្តាលឲ្យមានការវាយប្រហារតាំងពីថ្ងៃទី៧តុលា ឆ្នាំ២០២៣មក។