សកម្មភាព​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​ធំៗបី​ក្នុង​ពេល​តែមួយ ​នៅ​វត្ដ​មុនីសុតារាម ​ដើម្បី​លើក​ស្ទួយ​ពុទ្ធ​សាសនា

រាជសុវណ្ណហង្សបានផ្ទុកព្រះឥទ្ធិមុនី ម៉ឹង សាង ក្រោយពីត្រូវ​បានជ្រើសរើសជាផ្លូវការ ជាប្រធាន និងអនុប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក ហែ​ប្រទក្សិណ នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយមុន្នី/VO

ព្រះឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្ត មុនីសុតារាម និងអនុប្រធានទាំងពីរអង្គ នៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និមន្តគង់រង់ចាំធ្វើពិធី ប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយមុន្នី/VOA)

ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយមុន្នី/VOA)

ពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)

ព្រះសង្ឃនិងពុទ្ធបរិស័ទរៀបចំគ្រឿងសក្ការៈនៅថ្ងៃមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)

ពុទ្ធបរិស័ទអាននិងផ្ទៀងគម្ពីរព្រះត្រៃបិតក នៅពេលព្រះសង្ឃសូត្រក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៦ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)

ផ្ទាំងប៉ាណូបុណ្យវិសាខបូជានៅក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃ សុក្រ ទី២៤ ដល់ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)

ផ្លាកបុណ្យវិសាខបូជានៅក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃ សុក្រ ទី២៤ ដល់ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)