អ្នកកាសែតនៅបន្តរងការគំរាមកំហែង ក្រោយការបង្ក្រាបលើសេរីភាពសារព័ត៌មាននៅកម្ពុជា
Your browser doesn’t support HTML5
ស្ថាប័នសារព័ត៌មានឯករាជ្យនានានៅកម្ពុជាកំពុងតែប្រឹងប្រែងងើបឡើងវិញ បន្ទាប់ពីរងការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលនៅក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិឆ្នាំ ២០១៨។ ការបង្ក្រាបនេះបានបង្ខំឲ្យមានការបិទស្ថានីយវិទ្យុរាប់សិបកន្លែង និងកាសែតលេចធ្លោមួយចំនួន បញ្ឈប់ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេស រួមទាំងបណ្ដាលឲ្យមានការចាប់អ្នកកាសែតពីរនាក់ដាក់ពន្ធនាគារពីបទចារកម្មផងដែរ។ លោក Brian Padden នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញមកថា រដ្ឋាភិបាលកម្ពុជាឥឡូវនេះបានបន្ធូរបន្ថយការដាក់សម្ពាធទៅលើប្រព័ន្ធផ្សព្វផ្សាយខ្លះៗ បន្ទាប់ពីសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្ម ក៏ប៉ុន្តែអ្នកកាសែតនៅតែបន្តប្រឈមនឹងការជាប់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញសម្រាប់ការសរសេរសេចក្ដីរាយការណ៍ណាដែលរិះគន់រដ្ឋាភិបាលកម្ពុជា។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល។