ភ្នំពេញ —
មេដឹកនាំគណបក្សជំទាស់ចោទប្រកាន់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងកាន់អំណាចថា បានប្រើយុទ្ធសាស្ត្រ«គំរាមកំហែង»ដល់ខ្លួន និងអ្នកបោះឆ្នោត។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធនេះ ដោយចោទចំៗលើគណបក្សប្រជាជនកម្ពុជា។
«មេដឹកនាំគណបក្សកាន់អំណាចតែងតែលើកពីបញ្ហាភ្ជាប់ទៅរឿងខ្មែរក្រហម បញ្ហាគាត់ចាញ់ឆ្នោតនឹងមានសង្គ្រាម។ ទាំងអស់នេះគឺសុទ្ធតែជារបៀបមួយ យុទ្ធសាស្ត្រមួយដែលគាត់គំរាមកំហែងមកលើគូប្រកួតគឺគណបក្សសង្គ្រោះជាតិ និងគំរាមកំហែងទៅលើប្រជាពលរដ្ឋ ដែលគណបក្សប្រជាជនកម្ពុជា ដែលយើងធ្វើទាំងអស់គ្នាយើងដឹង»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការវាយប្រហារផ្ទួនៗលើគណបក្សសង្គ្រោះជាតិ និងមន្ត្រីដឹកនាំក្នុងគណបក្សនេះ រួមមានលោកកឹម សុខា និងលោកគង់ គាំ ដែលជាប្រធានគណបក្សសម រង្ស៊ី និងជាទីប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ។
លោកហ៊ុន សែនបានព្រមានថា គណបក្សជំទាស់នឹងនាំមកយករបបខ្មែរក្រហមមកវិញ ប្រសិនបើគណបក្សនេះឈ្នះឆ្នោត ហើយថា លោកគង់ គាំបានចោទប្រកាន់ថា អតីតព្រះមហាក្សត្រសម្តេចឪ នរោត្តម សីហនុបានរៀបចំគម្រោងការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គដោយព្រះអង្គឯង។ ក៏ប៉ុន្តែលោកគង់ គាំបានបដិសេធ ដោយនិយាយថា លោកហ៊ុន សែនបានប្រឌិតរឿងនេះដើម្បីទម្លាក់កំហុសលើរូបលោក។
បណ្តាញផ្សព្វផ្សាយរបស់រដ្ឋាភិបាលបានផ្សព្វផ្សាយបន្ថែមនូវឯកសារមួយចំនួនទៀត ដែលជាបច្ច័យសម្រាប់ធ្វើការចោទប្រកាន់ទៅលើមន្ត្រីគណបក្សជំទាស់។
លោកកឹម សុខានិយាយថា គណបក្សកាន់អំណាចតែងតែបង្កើតឲ្យមានការយល់ច្រឡំ នៅពេលការបោះឆ្នោតមកដល់។
«ជាទម្លាប់របស់គណបក្សប្រជាជនកម្ពុជា រាល់ពេលណាដែលការបោះឆ្នោតជិតចូលមកដល់ម្តងៗ គាត់តែងបង្កើតឲ្យភន្តច្រឡំនូវមតិមហាជន។ គាត់តែងតែធ្វើការចោទប្រកាន់ ឬមួលបង្កាច់។ គាត់តែងតែដើរទិញដូរ តែងដើរបំបែកបំបាក់ និងគំរាមកំហែងមកលើគូប្រកួតរបស់គាត់ ដែលគូប្រកួតណាដែលទំនងអាចឈ្នះគាត់»។
វីអូអេបានព្យាយាមទាក់ទងសុំសេចក្តីពន្យល់ពីលោកជាម យៀប តំណាងរាស្ដ្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ដោយឡែក លោកទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានទាមទារឲ្យលោកកឹម សុខាទទួលស្គាល់កំហុសរបស់ខ្លួន ហើយលោកបាននិយាយការពារថា គណបក្សកាន់អំណាចមិនបានបង្កការគំរាមណាមួយនោះទេ។
«មិនមែនជាការគំរាមកំហែងរបស់រាជរដ្ឋាភិបាលទៅលើលោកកឹម សុខា នោះទេ ផ្ទុយទៅវិញ ការផ្សព្វផ្សាយនៅពេលថ្មីៗនេះផ្អែកទៅលើភ័ស្តុងដែលជាខ្សែអាត់សំឡេងច្បាស់ណាស់ គឺកឹម សុខាបាននិយាយនៅមូលដ្ឋាន។ អ្នកនយោបាយគួរមានភាពក្លាហាន យកការណ៍ពិត ដែលនេះខ្ញុំគិតថា ជាមូលដ្ឋានមិនទទួលខុសត្រូវរបស់អ្នកនយោបាយប្រឆាំងម្នាក់»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្តិទី៥នៅថ្ងៃទី២៨ ខែកក្កដា គឺនៅសល់តែពីរខែទៀតប៉ុណ្ណោះ។
នៅក្នុងពេលនេះ គេសង្កេតឃើញគណបក្សគូប្រជែងដែលមានសក្តានុពលចំនួនពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិផ្ទុះសង្គ្រាមពាក្យសម្តីដាក់គ្នានៅមុនការឃោសនាបោះឆ្នោតមកដល់។ ការឃោសនាដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនានឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៦ខែកក្កដាគឺរយៈពេលមួយខែ៕

Your browser doesn’t support HTML5