មេជួញដូរគ្រឿងញៀនដ៏អាក្រក់នៃប្រទេសម៉ិចស៊ិក Joaquin "El Chapo" Guzman បានគេចខ្លួនចេញពីគុក ដែលមានសន្តិសុខយាមកាមតឹងរ៉ឹងនោះ ជាលើកទី២ហើយ ក្នុងរយៈពេល១៤ឆ្នាំ។
អគ្គស្នងការនគរបាលជាតិ Monte Alejandro Rubido បានប្រាប់ក្រុមអ្នកយក ព័ត៌មានកាលពីថ្ងៃអាទិត្យថា Guzman ត្រូវគេឃើញជាលើកចុងក្រោយកាលពី ល្ងាចថ្ងៃសៅរ៍ក្នុងបន្ទប់ទឹកក្នុងគុក Altiplano ។
លោកថ្លែងថាលោក Guzman បានគេចចេញពីគុកតាមប្រហោងរាងចតុកោណកែងខាងក្រោមបន្ទប់មុជទឹក។ លោកថ្លែងថារូងក្រោមដីនេះភ្ជាប់ទៅនឹងផ្លូវក្រោមដី ដែលមានចម្ងាយ១គីឡូកន្លះដីចូលទៅទីក្រុង។
ការគេចខ្លួនពីគុករបស់មេជួញដូរគ្រឿងញៀន Guzman គឺជារឿងអាម៉ាស់ របស់លោកប្រធានាធិបតី Enrique Pena Nieto ដែលត្រូវគេសរសើរពីការចាប់ខ្លួនមេជួញដូរគ្រឿងញៀននេះ៕