Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់លោកសម រង្ស៉ី អះអាងថាការលើកលែងទោសដល់លោកដើម្បីបញ្ជៀសបញ្ហាតានតឹងក្នុងសង្គម អាចជាភាពរីករាយសម្រាប់ ប្រទេសជាតិជាងភាពរីករាយរបស់លោកផ្ទាល់។ លោកបង្ហាញក្តីសង្ឃឹម ចុងក្រោយថានឹងមានដំណោះស្រាយនយោបាយមួយដែលអាចឲ្យលោកបាន ចូលទៅកាន់ប្រទេសកម្ពុជាដោយគ្មានការចាប់ខ្លួន។ នេះជាការអះអាងរបស់ លោកសម រង្ស៉ីប្រធានគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ខែ មិថុនាឆ្នាំ២០១៣ពេលលោកអញ្ជើញជាវាគ្មិន។
លោក សម រង្ស៉ី បានសម្រេចចូលទៅកាន់ប្រទេសកម្ពុជាវិញនៅមុនពេលបោះ ឆ្នោតទោះជាលោកត្រូវទទួលទោសជាប់គុក១១ឆ្នាំពីបទដកតម្រ៉ុយបង្គោល ព្រំដែនកម្ពុជា វៀតណាមកាលពីឆ្នាំ២០០៩និងផ្សព្វផ្សាយឯកសារព្រំដែនខុស ច្បាប់ក្តី។ លោកអះអាងថាបើមានការលើកលែងទោសដល់លោក នុះបង្ហាញថាខ្មែរមាន ការរួបរួមគ្នាពិតប្រាកដ ហើយមានន័យថាខ្មែរនឹងខ្មែរអាចនិយាយគ្នាបាន អាច រកដំណោះស្រាយមួយដោយសន្តិវិធីរវាងខ្មែរនឹងខ្មែរបាន។
តាមច្បាប់កម្ពុជាព្រះមហាក្សត្រមានព្រះរាជសិទ្ធិលើកលែងទោសដល់ទណ្ឌិត ដោយផ្ទាល់ឬក៏ត្រូវស្នើសុំពីនាយករដ្ឋមន្ត្រី៕