អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានកាត់ក្តីឲ្យមានទោសលើបទព្រហ្មទណ្ឌទាំង៣៤ករណីក្នុងតុលាការព្រហ្មទណ្ឌក្នុងទីក្រុងញូវយ៉ក ដែលរួមមានបទព្យាយាមដោយខុសច្បាប់លើការបង្កើនឥទ្ធិពលទៅលើលទ្ធផលបោះឆ្នោតដ៏ជោគជ័យរបស់លោកក្នុងឆ្នាំ២០១៦ តាមការបង់ប្រាក់បំបិទមាត់ឲ្យតារាភាពយន្តអាសអាភាសដែលបាននិយាយថានាងបានរួមភេទជាមួយលោក។
លោកនៅតែប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌបីផ្សេងទៀត ដែលសរុបមានចំនួន៥៤បទចោទ រួមមានការសមគំនិតដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ លោក Trump បានបដិសេធថាមិនមានកំហុសក្នុងករណីទាំងនោះ។ នេះជាតារាងសង្ខេបករណីទាំងបីនោះនិងបណ្តាការចោទប្រកាន់ដែលទាក់ទង៖