សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងនៅថៃចង់បានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត
Your browser doesn’t support HTML5
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងបានធ្វើឲ្យកក្រើកនយោបាយក្នុងប្រទេសថៃកាលពីឆ្នាំ ២០២០ ដោយបានធ្វើការអំពាវនាវដ៏ខ្លាំងក្លាឱ្យកងទ័ពលះបង់អំណាច ហើយឱ្យរបបរាជានិយមដំណើរការតាមរដ្ឋធម្មនុញ្ញ។ ពួកគេជាច្រើននាក់ត្រូវបានចោទប្រកាន់ ចាប់ដាក់ពន្ធនាគារ ឬត្រូវបានធានាឱ្យនៅក្រៅឃុំដោយសារការទាមទាររបស់ពួកគេ។ សកម្មជននិយាយថា ការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ អាចជាឱកាសចុងក្រោយមួយ ដើម្បីជួយឱ្យប្រទេសដើរតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។ អ្នកនាង Vijitra Duangdee រាយការណ៍លម្អិតឱ្យVOA ពីទីក្រុងបាងកក ប្រទេសថៃ។ លោកពិន ស៊ីសុវណ្ណប្រែសម្រួលដូចតទៅ៕